ក្រឡាប់ម៉ាស៊ីនច្រូតស្រូវ គៀបជាប់តៃកុង ពលរដ្ឋប្រើម៉ូទ័រកាត់ដែក យកមនុស្សចេញ ក្រឡាប់ម៉ាស៊ីនច្រូតស្រូវ គៀបជាប់តៃកុង ពលរដ្ឋប្រើម៉ូទ័រកាត់ដែក យកមនុស្សចេញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រឡាប់ម៉ាស៊ីនច្រូតស្រូវ គៀបជាប់តៃកុង ពលរដ្ឋប្រើម៉ូទ័រកាត់ដែក យកមនុស្សចេញ

បានផុស

នៅ

បុរសម្នាក់ដែលជាអ្នកបើកបរម៉ាស៊ីនច្រូត បានរងរបួសយ៉ាងដំណំ និងត្រូវបានប្រជាពលរដ្ឋ យកម៉ូទ័រកាត់ដែក មកកាត់ជញ្ជាំងដើម្បីទាញយកចេញមកក្រៅ បន្ទាប់ពីម៉ាស៊ីននោះបានក្រឡាប់ធ្លាក់ចេញពីរុឺម៉កត្រាក់ទ័រ ទៅលើចិញ្ចើមផ្លូវ ពេលកំពុងធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២០ កញ្ញា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានស្នោ ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមប្រភពនៅទីនោះបាននិយាយថា នៅមុនពេលកើតហេតុគឺមានត្រាក់ទ័រសណ្តោងរុឺម៉ក មួយគ្រឿង ដែលមានដឹកម៉ាសុីនច្រូតនៅពីលើរុឺម៉កសណ្តោងនោះផង។

ប្រភពដដែលបានបន្តថា លុះមកដល់ត្រង់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តធុនធ្ងន់មួយគ្រឿងដែលធ្វើដំណើរស្របទិសមកពីក្រោយ បានឡើងជែង ប៉ុន្តែដោយសារមានឧបសគ្គនៅខាងមុខទើបរថយន្តដែលបម្រុងឡើងជែងនោះបន្ថយល្បឿនដើម្បីចូលអែបខាងក្រោយវិញ តែជាចៃដន្យក្បាលរថយន្តធំនោះបានប៉ះទៅនិងតួម៉ាសុិនច្រូត ធ្វើឱ្យរំកិលធ្លាក់ចេញពីលើរុឺម៉កក្រឡាប់ផ្ងារជើងទៅលើចិញ្ចើមផ្លូវ និងបានកៀបអ្នកបើកបរដែលអង្គុយនៅខាងលើនោះជាប់តែម្តង ទើបបានពលរដ្ឋយកម៉ូទ័រមកកាត់ទើបសង្គ្រោះបាន ជាសំណាងល្អដែលការក្រឡាប់នេះផុតពីទឹកបន្តិច ទើបធ្វើឱ្យអ្នកបើកបរនោះនៅមានជីវិត៕

អត្ថបទៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services