ព័ត៌មានជាតិ
ស្នងការរាជធានី នឹងប្រើប្រាស់កម្លាំងជិត២០០០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សមត្ថកិច្ចប៉ូលិសរាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំងជិត២០០០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។
លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ កម្លាំងសមត្ថកិច្ចរបស់រាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងចំនួន១៩២១នាក់ ឈរជើងនៅតាមគោលដៅសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញពិសេស ឈរជើងនៅតាមវត្តអារាមទាំង១៥១វត្ត និងនៅតាមច្រកចេញ ចូលរាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាម ក៏ដូចជាចាកចេញពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តនានា។
លោកក៏បានបញ្ជាក់បន្ថែមថា ក្នុងចំនួនសមត្ថកិច្ចប៉ូលិសជិត២០០០ នាក់នេះ យើងចែកចេញជាផែនសម្រួលសណ្ដាប់ធ្នាប់ចរាចរ អន្តរាគមន៍ អគ្គិភ័យ ល្បាត និងបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីកាត់បន្ថយនូវអំពើចោរកម្មលួច ឆក់ ប្លន់ គ្រឿងញៀន និងគាស់ផ្ទះជាដើម ខណៈដែរបងប្អូនប្រជាពលរដ្ឋចាកចេញទៅស្រុកកំណើតអស់។ បន្ថែមពីនេះទៀត យើងក៏ប្រើប្រាស់សមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿទុកចិត្តមកលើសមត្ថកិច្ចរបស់យើង។
ការបង្ហាញបែបនេះរបស់លោកឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ខែកញ្ញានេះ ដើម្បីពិភាក្សាលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌនេះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ