Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុងថ្មីមួយខ្សែទៀត នឹងចេញជារូបរាងឆាប់ៗ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ

បានផុស

នៅ

ប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នឹងបានប្រើប្រាស់ផ្លូវបេតុងថ្មីមួយខ្សែទៀត ប្រវែងសរុបជាង ៦,២០០ម៉ែត្រ នៅក្នុងពេលឆាប់ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យើង​ក្រឡេក​ទៅ​មើល ​នៅឯ​មូលដ្ឋាន​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ក៏មាន​ភាពល្អប្រសើរ​ជាង​មុន​ផងដែរ។ ដែល​តំបន់​នេះ​ពីមុន ប្រជាពលរដ្ឋ​ភាគច្រើន ប្រកបមុខរបរ​ធ្វើស្រែ បង្កបង្កើនផល ដោយឡែក​ប្រព័ន្ធ ផ្លូវ ថ្នល់ ក៏​មិនសូវ​សម្បូរ ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​នេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​បេតុង ប្រព័ន្ធ​លូ​កំពុង​កើតមាន​ខ្វាត់ខ្វែង សម្រាប់​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទូទៅ។

សមិទ្ធិផល​ទាំងអស់នេះ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ត្រេកអរ​យ៉ាងខ្លាំង ដែល​កន្លែង​ខ្លះ​មាន​ផ្លូវដី​ហើយ ​ត្រូវបាន​អាជ្ញាធរ​ស្ថាបនា​ផ្លូវ​ជា​បេតុង ដោយឡែក​កន្លែង​ខ្លះទៀត​មិនមាន​ផ្លូវ​សោះ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ត្រូវបាន​អាជ្ញាធរ​កសាង​ជា​ផ្លូវ បេតុង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រៀបរាប់​ឲ្យ​ដឹងថា ពួកគាត់​រស់នៅ​ភូមិ​នេះ​ រាប់​ឆ្នាំ​មកហើយ​មិនមាន​ផ្លូវ​ល្អ​សម្រាប់​ធ្វើដំណើរ​នោះទេ រាល់ពេល​ធ្វើដំណើរ​ទៅមក​ម្តងៗ លំបាក​ណាស់ ពិបាក​ទាំង​ខែប្រាំង និង​ខែវស្សា ពីព្រោះថា នៅពេលដែល​ខែវស្សា​ចូលមក​ដល់​ម្តងៗ ដី​មាន​សភាព​ស្អិត និង​រអិល​ទៀតផង។ ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​នេះ ពួកគាត់​លែង​សូវ​លំបាក​ដូច​កាលពីមុន​ទៀតហើយ ដោយបាន​អាជ្ញាធរ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ជាពិសេស​សាលា​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ជួយ​កសាង​ផ្លូវ​បេតុង​ជា​បន្តបន្ទាប់ ​ជូន​ពួកគាត់​ប្រើប្រាស់។​

អ្នកភូមិ​ព្រែក​តា​គង់ រៀបរាប់​បន្ត​ឲ្យ​ដឹងថា សមិទ្ធផល​ថ្មី ដែល​នឹង​រៀប​លេចចេញ​ជា​រូបរៀង​ក្នុងពេល​ឆាប់ៗ​នេះ គឺជា​ផ្លូវ​បេតុង​ថ្មី មួយ​ខ្សែ ដែល​ត​ភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ភូមិ​ព្រែក​ខ្វិត សង្កាត់​ព្រែកលៀប​ឆ្លងកាត់​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រហូត​ទៅដល់​ចំណុច ស្ពាន លី យ៉ុង​ផាត់។ ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ ដែល​នឹង​កើតចេញ​នាពេល​ឆាប់ៗ​នេះ ពីមុន គឺជា​ផ្លូវ​រទេះ​សម្រាប់​ប្រជាកសិករ​ដឹកជញ្ជូន​ផល​ស្រូវ​ទៅ​លក់។ ប៉ុន្តែ​ដោយមាន​ការចូលរួម​ពី​អ្នកភូមិ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ​ក៏បាន​បរិច្ចាគ​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពួកគាត់ ​ក្នុងការ​អភិវឌ្ឍន៍​ជា​ផ្លូវដី​សម្រាប់​អ្នកដំណើរ​ទៅមក​រាប់​ឆ្នាំ​មកហើយ។

អ្នកភូមិ​ព្រែក​តា​គង់ រៀបរាប់​បន្តទៀតថា អ្វីដែល​ពួកគាត់​ចង់បាន​បំផុត​នោះ គឺ​ផ្លូវ​ស្អាត​នេះឯង បើទោះបី​នៅសល់​ដី​កម្មសិទ្ធិ​មាន​សភាព​តូច​ក៏ដោយ ហើយដោយ​ដឹងថា អាជ្ញា​ធរមាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ ទៅជា​ផ្លូវ​បេតុង​ទៀត​នោះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ទាំងអស់ ពិតជា​មានការ​ត្រេកអរ​យ៉ាងខ្លាំង។ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុមការងារ​ ដែល​កំពុង​បំពេញភារកិច្ច​នៅ​ទីនោះ ប្រាប់​ឲ្យ​ដឹងថា ផ្លូវ​បេតុង ដែល​កំពុង​ស្ថាបនានេះ មាន​ប្រវែង សរុប​ជាង ៦,២០០​ម៉ែត្រ ទទឹង ២០​ម៉ែត្រ ក្រាល​សរសៃ​ដែក​កម្រាស់ ២​តឹក ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម