Connect with us

ព័ត៌មានជាតិ

ចុះយកសំណាកអាជីវករផ្សារអូរឌឹម លេីកទី៣ ទើបរកឃេីញវិជ្ជមាន ៤នាក់

បានផុស

នៅ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ  ប្រឆាំងជំងឺកូវីដ-១៩ បន្តចុះយកសំណាកអាជីវករផ្សារអូរឌឹម ក្នុងភូមិអូរឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លេីកទី៣ លើមនុស្សចំនួន៦៤នាក់ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ៤នាក់។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា កាលពីចុះយកសំណាកលេីកទី១ នៅថ្ងៃទី៧ ខែកញ្ញា  ឆ្នាំ២០២១ មនុស្សចំនួន ១១៥នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។

លោក វ៉ា សាវឿន បានបន្តថា នៅលេីកទី២ ក្រុមគ្រូពេទ្យបានចុះយកសំណាកមនុស្សចំនួន ១០១នាក់ ជាលទ្ធផល រកឃេីញវិជ្ជមានម្នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។

រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបន្តចុះយកសំណាកជាលេីកទី៣ទៀត រកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤នាក់ ក្នុងចំណោមអាជីវករ៦៤នាក់។

ក្រោយពីយកសំណាក អ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត និងរងចាំតេស្តម៉ាស៊ីធំរកជំងឺបំប្លែងថ្មី Delta បន្តទៀត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម