Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យជម្លៀសពលរដ្ឋ៨០គ្រួសារពីជំនន់ទឹកភ្លៀង​

បានផុស

នៅ

ប្រជាពលរដ្ឋ៣​ភូមិ​មាន​ចំនួន៨០គ្រួសារ​ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ចេញពី​ជំនន់​ទឹកភ្លៀង​មកទីទួល​សុវត្ថិភាព​ទាន់ពេលវេលា​ហើយ​មានការ​ដោះស្រាយ​ស្បៀងអាហារ​ប្រចាំថ្ងៃ​ជួយ​ដល់​ពួកគាត់​ទៀតផង​។​

សូម​បញ្ជាក់ដែរថា ចាប់ពី​ថ្ងៃទី១៩ មកដល់​ថ្ងៃ​២១ ខែកញ្ញា ​ឆ្នាំ២០២១ នេះ មានជំនន់ទឹកភ្លៀង​បាន​ហក់​ឡើង​ខ្ពស់បំផុត​ធ្វើ​ឲ្យ​អាជ្ញាធរ​សម្រេចចិត្ត​រួមគ្នា​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ដែរ​នៅតាម​អូរ​ព្រំដែន​កម្ពុជា​ថៃ មក​ទីទួល​សុវត្ថិ​ភាពជា​បន្តបន្ទាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ពលរដ្ឋ​រងគ្រោះ​ចំនួន៨០គ្រួសារ​មកពី​ភូមិ​ចំនួន៣ ក្នុងនោះរួមមាន​ភូមិ​ក្បាលកោះ​២៧​គ្រួសារ​ ភូមិ​ប៉ោយប៉ែត​៤៤​គ្រួសារ និង​ភូមិ​គីឡូម៉ែត្រ​លេខ ក្នុង​សង្កាត់​ផ្សារកណ្ដាល​ចំនួន១៩ គ្រួសារ ដែល​ស្ថិត​នៅ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ។​

សូម​បញ្ជាក់ដែរថា នៅ​ព្រឹក​ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០២១ នេះ លោក អ៊ុំ រាត្រី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​នាំយក​ស្បៀងអាហារ​ដូចជា​អង្ករ ទឹកត្រី​មួយចំនួន​ ចែកជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ទីទួល​សុវត្ថិភាព​ដើម្បី​ឲ្យ​ពលរដ្ឋ​របស់​យើង​បាន​ស្បៀងអាហារ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃជា​បណ្ដោះអាសន្ន ​និងមាន​អំណោយ​ផ្សេង​មក​ជូន​ដល់​ពួកគាត់​បន្ថែមទៀត​នាពេល​ខាងមុខនេះ​។​

លោក​ អ៊ុំ រាត្រី ​បានបញ្ជាក់​ប្រាប់​ពលរដ្ឋ​ថា សូម​បងប្អូន​រស់​នៅលើ​ទីទួល​សុវត្ថិភាព​មួយរយៈ​ខ្លី​សិន ​តែ​ធ្វើ​យ៉ាងណា​បងប្អូន​ត្រូវ​រក្សា​គម្លាត​អោយ​ឆ្ងាយ​ពីគ្នា​ និង​អនុវត្ត​ឲ្យ​បានល្អ​ទៅតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​គឺ ៣​កុំ​និង​៣​ការពារ​ អោយបាន​ជាប់​បំផុត។ លោក​បាន​បន្តទៀតថា បើសិនជា​បងប្អូន​មាន​ការមិន​ស្រួលខ្លួន ​ឬ​យ៉ាងណា​នោះ​ សូម​ទាក់ទង​ទៅ​មន្ទីរពេទ្យ​ឬ​អាជ្ញាធរ​ដែល​នៅក្បែរ​ខ្លួន​ដើម្បី​ងាយស្រួល​ឲ្យ​គេ​ដោះស្រាយ​ជួយ​ទាន់ពេលវេលា។ ចំពោះ​ស្បៀងអាហារ​ដែល​អាជ្ញាធរ​យកមក​នាពេល​នេះ លោក​ក៏បាន​បញ្ជាក់ដែរថា បងប្អូន​យក​អង្ករ​និង​ទឹកត្រី​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃជា​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ​ យើង​មាន​អំណោយ​ផ្សេងៗ​ជាច្រើន​ទៀត​តែ​ធ្វើយ៉ាងណា​បងប្អូន​ត្រូវតែ​ចូលរួម​ថែរក្សា​អនាម័យ​សុខភាព​ឱ្យបាន​ដិតដល់​បំផុត​ដើម្បី​ជៀសវាង​ឲ្យ​បាន​នូវ​មេរោគ​ផ្សេងៗ​មក​ចូលក្នុង​ខ្លួន​របស់​យើង៕

អត្ថបទ៖ ​ពៅ​រិ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម