Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃនេះ រកឃើញពលរដ្ឋ ក្នុងភូមិភ្នំ១០០ វិជ្ជមានកូវីដសរុប ៩២នាក់

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី រី ហេង មេឃុំត្រាង បានឲ្យដឹងថា ការយកសំណាកលើប្រជាពលរដ្ឋ ក្នុងភូមិភ្នំ១០០ ដើម្បីយកទៅពិនិត្យ គឺបានរកឃើញវិជ្ជមានកូវីដ-១៩ កើនឡើងដល់៩២នាក់ហើយ។ នេះបើគិតតួលេខរួម ដែលត្រូវបានបញ្ចប់ កាលពីម្សិលមិញ។ សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរស្រុកកំរៀង បានចុះបិទខ្ទប់ភូមិភ្នំ១០០នេះ ជាបណ្តោះអាសន្ន ដោយសារបានរកឃើញអ្នកឆ្លងកូវីដ នៅក្នុងសហគមន៍កាន់តែច្រើនឡើង គួរឲ្យកត់សម្គាល់។

លោកស្រី រី ហេង មេឃុំត្រាង បានបញ្ជាក់ថា ដើមឡើយគឺកាលពីថ្ងៃទី១០ ខែកញ្ញា មានអ្នកភូមិម្នាក់ បានទៅសួរសុខទុកបងប្អូន ដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងស្រុកសំពៅលូន ដោយនៅពេលនោះក្រុមគ្រូពេទ្យ ក៏បានយកសំណាកបុគ្គលរូបនោះ ទៅពិនិត្យ ក៏ស្រាប់តែលទ្ធផលបញ្ជាក់ថាវិជ្ជមាន ទើបមានការភ្ញាក់ផ្អើល ក្នុងភូមិភ្នំ១០០ ទាំងមូលតែម្តង។

លោកស្រីមេឃុំ បានបន្តថា លុះនៅថ្ងៃទី១១ គឺរកឃើញវិជ្ជមានចំនួន ១៧នាក់ ថ្ងៃ១២ រកឃើញបន្តចំនួន ២២ នាក់ ថ្ងៃ១៣ រកឃើញ ២៦នាក់ និងថ្ងៃទី១៤ បានរកឃើញចំនួន ២២នាក់ ដោយក្នុងនោះប្រជាពលរដ្ឋ នៅតែបន្តទៅយកសំណាកជាហូរហែរ។

ជាលទ្ធផលចុងក្រោយ គឺប្រជាពលរដ្ឋ ដែលទៅយកសំណាកសរុបមានចំនួន ៤៤១នាក់ ដែលក្នុងនោះក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៩២នាក់។ ក្នុងនោះស្រីមានចំនួន ៥៧នាក់៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម