Connect with us

ព័ត៌មានជាតិ

យកសំណាកមនុស្ស ១៤២នាក់ នៅផ្សារក្រមួន ភូមិឬស្សី បន្ទាប់ពីអ្នកជំងឺកូវីដបំប្លែងថ្មី ចូលទៅទិញម្ហូប

បានផុស

នៅ

បន្ទាប់ពីទទួលព័ត៌មានថា មានអ្នកជំងឺបំប្លែងខ្លួនថ្មីម្នាក់ បានចូលទៅទិញម្ហូប នៅក្នុងផ្សារក្រមួន ភូមិឬស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​រួចមក​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​ បាន​ចុះ​ទៅយក​សំណាក​ដល់​បងប្អូន​អាជីវករ​ភ្លាមៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីរាយការណ៍​ពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹង​មាន​២ ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ​ថ្ងៃទី​២១​ ខែកញ្ញា​នេះ ​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បាន​ចុះ​ទៅយក​សំណាក​ដល់​បងប្អូន​អាជីវករ​ និង​អ្នក​ចូល​ផ្សារ​ក្រមួន​ ភូមិ​ឬ​ស្សី​ សង្កាត់​ស្ទឹងមានជ័យ​២​ បន្ទាប់ពី​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ​បំប្លែង​ខ្លួន​ថ្មី​ បាន​ចូល​ទៅ​ទិញ​បន្លែ​ត្រី​សាច់​ នៅ​ផ្សារ​ក្រមួន​នេះ​។

​លោក​ចៅ​រង​ បាន​បញ្ជាក់​ចំពោះ​ការ​ចុះមក​យក​សំណាក​ ពី​មនុស្ស​ក្នុង​ផ្សារ​សរុប​១៤២​នាក់​ ក្នុងនោះ​មាន​ស្រី​១០១​ ប្រុស​៤១​នាក់ ​ជា​លទ្ធផល​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​បំប្លែង​ខ្លួន​ថ្មី​ម្នាក់ ​ជា​ស្ត្រី​ឈ្មោះ​ ទី​ម ស្រីមុំ អាយុ​៣៧​ឆ្នាំ​ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១២​កា ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​២​ភ្លាមៗ​ផង​ដែរ​។

​លោក​ សេង វ៉ាន់​ថា បាន​បញ្ជាក់ថា​ មុនដំបូង​អាជ្ញា​ធរមាន​ក្តី​បារម្ភ​ថា​ នឹង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើន​ តែ​ទីបំផុត​មានតែ​ម្នាក់ ​ក្នុងចំណោម​មនុស្ស​១៤២​នាក់​នេះ​ គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​យើង​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ បាន​គ្រប់ៗ​គ្នា​ទៅហើយនោះ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម