Connect with us

ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ ២០២១ ថយចុះ ៣៥៨ លើក ស្មើនឹង ២៧ ភាគរយ

បានផុស

នៅ

គ្រោះថ្នាក់ចរាចរណ៍ នៅឆមាសទី១ ឆ្នាំ២០២១​​បានថយចុះចំនួន ៣៥៨ លើក ស្មើនឹង២២ភាគរយ ខណៈចំនួនអ្នកស្លាប់បានថយចុះ១៥២នាក់ ស្មើនឹង ១៨ ភាគរយ បើប្រៀបរយៈពេលដូចគ្នា ទៅឆ្នាំ ២០២០។

លោកស្រី មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិ​ការ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ឱ្យដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ប្រចាំ​ឆមាស​ទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី ២១ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ថ្លែងបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានពិន័យយានយន្ត​ល្មើស​ច្បាប់ចំនួន​១០៥.៩៩៥​ គ្រឿង ក្នុងនោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ចំនួន៧៧.៧៩៤គ្រឿង ស្មើនឹង៧៣ភាគរយ ហើយក្នុងចំណោម៧៣ភាគរយនោះ មាន៩០ភាគរយមិនពាក់មួកសុវត្ថិភាព ៦ភាគរយល្មើសសញ្ញាចរាចរណ៍ ២ភាគរយគ្មានស្លាកលេខ ២ភាគរយប្រើទូរសព្ទ និង១ភាគរយ​ទៀត​ស្រវឹងស្រា។

ដោយឡែករយន្តល្មើសវិញ មានចំនួន២៨.២០១គ្រឿង ស្មើនឹង២៧ភាគរយ ក្នុងនោះធុនធ្ងន់​៦.៤៣១​គ្រឿង។ ក្នុងចំណោមរថយន្តល្មើសនោះ មានបទល្មើសមិនពាក់ខ្សែក្រវ៉ាត់៥២ភាគរយ ល្មើស​ល្បឿន​១៦ភាគរយ ប្រើទូរសព្ទ១០ភាគរយ គ្មានផ្លាកលេខ៥ភាគរយ ល្មើសសញ្ញាចរាចរណ៍​៧ភាគរយ គ្មានបណ្ណបើកបរ៤ភាគរយ ដឹកលើសចំណុះ៤ភាគរយ គ្មានឆៀក១ភាគរយ គ្មានអា​ជីវកម្ម១ភាគរយ និងស្រវឹង១ភាគរយ។

ចំពោះសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ លោកជំទាវបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប១.២៦១លើក (យប់៥៤ភាគរយ) បណ្ដាលឱ្យស្លាប់​៧០៩​នាក់ និងរងបួស១.៧៩២នាក់ ក្នុងនោះរបួសធ្ងន់១.០៤៦នាក់ ហើយមូលហេតុនៃគ្រោះថ្នាក់ គឺល្មើស​ល្បឿន៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ២៣ភាគរយ មិនប្រកាន់ស្ដាំ១៦ភាគរយ វ៉ាជែង៨ភាគរយ បត់៩ភាគរយ កត្តាយានយន្ត៣ភាគរយ ស្រវឹង៣ភាគរយ និងសុខភាព ងងុយ ១ភាគរយ។

ក្នុងចំណោមជនរងគ្រោះស្លាប់ មាន៧៨ភាគរយ គឺជាអ្នកជិះម៉ូតូ ស្មើនឹង៥៥៥លើ៧០៩នាក់ និងមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩ភាគរយ ស្មើនឹង៣៨៥លើ៥៥៥នាក់។

ដោយឡែករាជធានីខេត្តដែលមានអត្រាគ្រោះថ្នាក់ច្រើន រួមមាននៅរាជធានីភ្នំពេញ៣៤០លើក, ខេត្តកណ្ដាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈ​កម្មាធិការ​ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ឡើងវិញ​អំពីការខិតខំរបស់​រាជ​រដ្ឋាភិ​បាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងការទប់ស្កាត់ និងគ្រប់គ្រប់ស​ភាពការណ៍ មិនឱ្យកើតមហន្តរាយធ្ងន់ធ្ងរបង្កឡើងដោយជំងឺកូវីដ-១៩ និងការងារទូទៅរបស់រាជរដ្ឋាភិបាលរួមទាំងការងារទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា នៅក្នុងឆមាសទី១នេះ ការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍គឺជាមោទកភាពមួយដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីការងារពាក់ព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងនោះ​ឆ្លើយតបនឹងការស្នើសុំធ្វើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី សម្ដេចបានផ្ដល់ការ​ណែនាំឱ្យ​សិក្សារៀប​ចំត្រឹមតែវិសោធនកម្មបានហើយ ដោយមិនចាំបាច់ធ្វើច្បាប់ថ្មីនោះទេ ចៀសវាងបង្កើតច្បាប់ និងវិសោធនកម្មច្បាប់ញឹកញាប់ពេក។

ពាក់ព័ន្ធនឹងមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍វិញ សម្ដេចក្រឡាហោមបានកត់​សម្គាល់ថានៅតែជា​បញ្ហាប្រឈម ជាពិសេសអ្នកជិៈម៉ូតូមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរនៅពេលយប់។

សម្ដេចបានគូសបញ្ជាក់អំពីភាពខ្វះខាតនៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូស​គំនូស​សញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសម្ដេចបានណែនាំកុំឱ្យមើលស្រាលបញ្ហានេះ និង​បាន​ស្នើឱ្យអភិបាលរាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូសចរាចរណ៍នេះឱ្យបាន ពីព្រោះការងារ​នេះក៏ជាសេវាសាធារណៈចាំបាច់មួយជូនប្រជាពលរដ្ឋដែរ។

សម្ដេចក្រឡាហោម ក៏បានលើកយោបល់ឱ្យមានការគិតការគូពិចារណាឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។

សម្ដេចបានបន្តថាបើយើងចំណាយថវិកាដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្រ្តជាង ឬមួយណាចំណេញជាង និងបញ្ជាក់ក្នុងន័យដើមថា«និយាយអ៊ីចឹង មិនមែនមានន័យថាលែងឱ្យមានកងកម្លាំងនគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយតម្រូវការ ដោយប្រើប្រាស់ប៉ូលីសតិច តែមានប្រសិទ្ធិភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់»។

សម្ដេចក្រឡាហោមក៏បានបន្តមានប្រសាសន៍អំពីបញ្ហាប្រឈមជាសត្យានុម័ត និងអន្តនោម័តមួយចំនួនដែលបាន និងកំពុងកើតមានឡើង ហើយមិនទាន់មានដំណោះស្រាយសមស្រប ដូចជាមូលហេតុនៃគ្រោះថ្នាក់ រួមមានការល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាំស្ដាំ ការជិៈម៉ូតូមិនពាក់មួកសុវត្ថុភាព កត្តាខ្វះខាតស្លាកសញ្ញា គំនូសសញ្ញា កត្តាយានយន្តដឹកទំនិញ និងដឹកដីមួយចំនួនមិនបានចុះបញ្ជី កែច្នៃខុសបច្ចេកទេស និងបង្កបញ្ហាលើដងផ្លូវ ព្រមកត្តាយានយន្តដឹកជញ្ជូនបែបប្រមូលផ្ដុំ ដូចជារថយន្តដឹកកម្មករ និងកត្តាមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម