ព័ត៌មានជាតិ
បន្ទាប់ពី Ford រោងចក្រដំឡើងរថយន្តថ្មីមួយទៀត នឹងបើកដំណើរការនៅកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ទើបតែអនុម័តគម្រោងវិនិយោគរោងចក្រដំឡើងរថយន្តថ្មីមួយទៀត ដែលមានទីតាំងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
បើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. គ្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៥កន្លែង។
នេះជាក្រុមហ៊ុនដំឡើងរថយន្តថ្មីមួយទៀត បន្ទាប់រោងចក្រដំឡើងរថយន្ត Ford ដែលកំពុងដំណើរការសាងសង់នៅខេត្តពោធិ៍សាត់ ដែលអាចរួចរាល់ដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២២។ រោងចក្ររថយន្ត Ford នេះ មានទីតាំងស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូលរថយន្ត Ford របស់អាមេរិកនៅទីផ្សារកម្ពុជា។ រោងចក្រនេះ អាចស្រូបយកកម្លាំងពលកម្មក្នុងស្រុកបានប្រមាណ ៥០០នាក់។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុន បានបោះទីតាំងវិនិយោគរោងចក្រដំឡើងរថយន្ត។ ក្រុមហ៊ុនរបស់កូរ៉េពីរគឺ Hyundai និង Daehan បានបង្កើតរោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង និងនៅក្រុងបាវិតខេត្តស្វាយរៀង។
កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Tan Choug Group របស់ប្រទេសម៉ាឡេស៊ី ក៏បានស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគរោងចក្រដំឡើងរថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារតំបន់អាស៊ាន។ ដោយឡែកក្រុមហ៊ុន International VCV Industry CO,.ltd បានទទួលវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅខណ្ឌសែនសុខ ក្រោមទុនវិនិយោគប្រមាណ ៤. ០៧លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ៨២០ កន្លែង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ