Connect with us

ព័ត៌មានជាតិ

៦ខែឆ្នាំនេះមានកម្មករជាង​១ពាន់នាក់ស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍​ថយចុះជាង៥០ភាគ​រយ​

បានផុស

នៅ

នៅក្នុង​រយៈពេល​៦​ខែ​ ឆ្នាំ​២០២១​នេះ​ មាន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​១.៣៣៣​នាក់ ​បាន​ស្លាប់​និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ជាង​៥០​ភាគរយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​វេទិកា​ស្តីពី​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកសម្រាប់​កម្មករនិយោជិត ជាមួយ​បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា​នេះ លោក ចាយ សំណាង​ អនុប្រធាន​នាយកដ្ឋាន​សេវា​អតិថិជន និង​ទំនាក់ទំនង​សាធារណៈ​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​មានប្រសាសន៍ថា​ចំនួននេះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០២០​កន្លងទៅ​ឃើញថា ​មានការ​ថយចុះ៥២​ភាគរយ​ខណៈ​៦​ខែ​ឆ្នាំមុន​មាន​កម្មករនិយោជិត​២.៧០០​ករណី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​

លោក ចាយ សំណាង បាន​បន្តថា ក្នុងចំណោមកម្មករនិយោជិត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក្នុងនោះ​មាន​កម្មករនិយោជិត​ស្លាប់ចំនួន​៣៣​នាក់ របួសធ្ងន់​៣២៨​នាក់ និង​របួសស្រាល​១.១៦៣​នាក់​។​

បើតាម​លោក ចាយ​ សំណាង ​ករណី​គ្រោះថ្នាក់​កើតឡើង​ភាគច្រើនចំពោះ​រថយន្ត​ដឹក​កម្មករ​ប្រភេទ​រថយន្ត​ដឹកទំនិញ​(​រថយន្ត​កូរ៉េ​) និង​ទោចក្រយានយន្ត​។ ព្រោះថា​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២១​នេះ គ្រោះថ្នាក់​ចរាចរណ៍​មកលើ​រថយន្ត​ដឹក​កម្មករមាន​ចំនួន​៦​ករណី ដោយមាន​ជនរងគ្រោះ​សរុប​២៧៦​នាក់​។​

តាម​របាយការណ៍​រប​ស់​បេឡា​ជាតិ​ស​និ្ត​សុខ​សង្គម បាន​បង្ហាញថា បើ​គិត​ជា​មធ្យម​ក្នុង​មួយខែៗមាន​ករណី​គ្រោះ​ថ្នាក់លើ​រថយន្ត​ដឹក​កម្មករ​រួម​បែបនេះ​យ៉ាងតិចណាស់​ក៏​មួយ​ករណី​ដែរ និង​បណ្តាលឱ្យ​កម្មករនិយោ​ជិតរងរ​បួស​ធ្ងន់​ស្រាល​ជាច្រើន​សិប​នាក់​ក្នុងករណី​នីមួយៗ និង​ករណីខ្លះ​រហូតដល់​ស្លាប់បាត់​បង់ជីវិត​។​

លោក គឹម បញ្ញា នាយកអង្គការ​បង្ការ​របួស​អាស៊ី ហៅ​កាត់ AIP​ប្រចាំ​កម្ពុជាអំពាវនាវ​ឱ្យមាន​ការប្តេជ្ញាចិត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ក្នុងការ​ផ្លាស់ប្តូរ​រថ​យន្ត​ដឹក​កម្មករនិយោជិត​ពី​រថយន្ត​ដឹកទំនិញ ឬ​ហៅថា រថយន្ត​កូរ៉េមកជា​រថយន្ត​ដែលមាន​សុវត្ថិភាព​ត្រឹមត្រូវ​ដូចជា​រថយន្តក្រុង ឬ​រថយន្ត​ដែលមាន​កៅអីអង្គុយ​ត្រឹមត្រូវ និង​មាន​ខ្សែក្រវាត់​សុវត្ថិភាព​។​

បើតាម​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ​បច្ចុប្បន្ន​នេះ​មាន​រោងចក្រ​សហគ្រាស ផ្នែក​វាយ​ន​ភណ្ឌកាត់ដេរ ផលិត​ស្បែកជើង និងផលិតផល​ធ្វើដំណើរ​និង​កាបូបនៅ​ទូទាំងប្រទេស​ប្រមាណ​ជាង​១២០០​ដែលមាន​កម្មករនិយោជិត​ប្រមាណ​៨៥​ម៉ឺន​នាក់៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម