Connect with us

ព័ត៌មានជាតិ

​ស្អែក​បិណ្ឌ​មួយ​ ប្រការ​ចៀសវាង​​ កុំ​នាំ​​កូវីដ​ចម្លង​ចូល​សហគមន៍

បានផុស

នៅ

អាជ្ញាធរ​សុខាភិបាល ក៏​ដូចជា​ខាង​មន្រ្តី​ខាង​ធម្មការ​និង​សាសនា បាន​ចេញ​សេចក្ដី​ណែនាំ​លើ​ការ​អនុវត្ត​វិធាន​សុខាភិបាល ខណៈ​បុណ្យ​កាន់បិណ្ឌ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ទៅ។

បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ជា​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​ និង​ក៏​ជា​ឱកាស​ជួបជុំ​ឪពុកម្តាយ បងប្អូនញាតិមិត្ត។ យ៉ាងណា​ក្នុង​បរិយាកាស​​នៃ​ការ​រាលដាល​នៃ​ជំងឺ​កាច​សាហាវ​កូវីដ ១៩ ក្រសួង​ធម្មការ​និង​សាសនា​ និង​មន្រ្តី​សុខាភិបាល​ បាន​ចេញ​ការ​អំពាវនាវ​អនុវត្ត​ដោយ​​ប្រុង​ប្រយ័ត្នបំផុត​​ ចៀសវាង​ការ​នាំ​ជំងឺ​​កូវីដ​ដ៏​កាចសាហាវ​ប្រកប​ដោយ​គ្រោះថ្នាក់​ ឆ្លង​រាលដាល​ចូល​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​វត្ត​អារាម ត្រូវ​ត្រូវរៀបចំឱ្យមានការវាស់កំដៅ បាញ់អាល់កុលលាងដៃ ឬជែលនៅមុខច្រកចេញ-ចូលសាលា​ឆាន់ ព្រះវិហារ និងកុដិជាដើម។ ក្នុងនោះ​មិន​អនុញ្ញាត​ឱ្យពុទ្ធបរិស័ទ​ ដែលមិនពាក់ម៉ាស់យកចង្ហាន់ទៅប្រគេនព្រះសង្ឃចូល ក្នុងបរិវេណវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិឡើយ។ មិនអនុញ្ញាតឱ្យពុទ្ធបរិស័ទនៅបង្អែបង្អង់ ជួបជុំសំណេះ​សំណាល ដើម្បី​ទុកពេល​និងផ្តល់ទីកន្លែងឱ្យពុទ្ធបរិស័ទផ្សេង​បន្ត ដើម្បីកាត់បន្ថយ​ជាអតិបរិមាក្នុងការចម្លងជំងឺកូវីដ១៩។

ត្រូវរៀបចំចំនួនព្រះសង្ឃ តាជីយាយជី​និងពុទ្ធបរិស័ទ​ឲ្យ​បាន​តិច​បំផុត ដោយ​រក្សាគម្លាតសុវត្ថិភាព​ទៅតាមវិធាន​សុខាភិបាល​សម្រាប់វេរចង្ហាន់ បង្សុកូល និងឧទ្ទិសកុសលតាមកិច្ចការសាសនា។

ជាមួយ​គ្នា​នេះ លើកទឹកចិត្ត បងប្អូនពុទ្ធបរិស័ទ ចូលរួមធ្វើបុណ្យតាមគន្លងប្រពៃណី នៅតាម​ទីវត្តអារាម​នៅក្នុងមូលដ្ឋាន ដែលខ្លួនរស់នៅជៀសវាងទៅ ចូលរួម​ពិធីបុណ្យ​នៅមូលដ្ឋាន​ផ្សេង​ក្រៅពី​តំបន់រស់នៅ ដែលបង្ក​ហានិភ័យខ្ពស់ក្នុងការ​ចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូរីដ-១៩ ពី​សហគមន៍មួយទៅសហគមន៍មួយ។

ទន្ទឹម​នេះ​បងប្អូន​ប្រជាជន ពិសេស​ក្រុមគ្រួសារ​ដែល​មាន​សមាជិក​គ្រួសារ​ជា​ក្រុម​ប្រឈម​ខ្ពស់​កំពុង​ស្នាក់នៅ​រួមគ្នា ដូចជា​ចាស់ជរា អ្នកមាន​ជំងឺរ៉ាំរ៉ៃ ត្រូវ​ក្រើន​រំលឹក​ដល់​កូនចៅ សាច់​សាលោហិត ដែល​បាន​ចេញ​ទៅរស់នៅ ឬប្រកប​របរ​អាជីវកម្មនៅខេត្តផ្សេងៗគ្នា សូម​ជៀសវាង​ការមកជួបជុំ ប្រមូល​ផ្តុំ ជាមួយ​សមាជិក​ក្រុមគ្រួសារ ដើម្បីកាត់​បន្ថយឱកាស នៃការ​ចម្លងមេរោគកូវីជ-១៩ នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ជីវិតកម្សាន្ដ១៥ នាទី មុន

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយរូប ក្រោមការសង្ស័យលេចធ្លាយព័ត៌មានស៊ើបអង្កេតសព Lee Sun Kyun

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ឡាវ ត្រៀមដំឡើងអាករលើតម្លៃបន្ថែមដល់ ១០ ភាគរយ

ព័ត៌មានជាតិ៣០ នាទី មុន

អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី ចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

ការផ្គត់ផ្គង់ស្ករលើពិភពលោកនឹងឡើងលើសតម្រូវការ ដោយសារកំណើន​ផលិតនៅ ថៃ និងឥណ្ឌា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម