Connect with us

ព័ត៌មានជាតិ

លោក ជា ចាន់តូ​៖​ សាសនា​គឺ​ធាតុ​ដ៏​សំខាន់​ ដែល​មិនអាច​ខ្វះ​បាន​ នៅក្នុង​សង្គមជាតិ

បានផុស

នៅ

​​លោក ជា ចាន់តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចាត់​ទុក​សាសនា ​គឺ​ធាតុ​សំខាន់​ ដែល​មិន​អាច​ខ្វះ​បាន​ នៅ​ក្នុង​សង្គមជាតិ​ព្រោះ​សាសនា​ បាន​ដើរ​តួនាទី​ជា​គ្រឹះ​នៃ​ទស្សនៈ​វិជ្ជា​ដ៏​រឹងមាំ​ សម្រាប់​ភាពរុងរឿង​នៃ​អរិយធម៌​របស់​ប្រជាជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​របស់​លោក ​ជា ​ចាន់​តូ​ នេះ​ បាន​ធ្វើឡើង​នៅ​ក្នុង​ឱកាស ​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ធ្វើ​បាឋកថា​ជូន​ព្រះសង្ឃ មន្ត្រីរាជការ​ពាក់ព័ន្ធ​និង​សមណ​និស្សិត និស្សិត​ក្នុង​ខា​សា​ពុទ្ធិកវិទ្យាល័យ​ព្រះ​ស៊ី​ហ​នុ​រាជ​ ខេត្ត​បាត់ដំបង​ ក្រោម​ប្រធានបទ​«​ដំណើរ​កម្ពុជា​រយៈពេល​កន្លះ​សតវត្សរ៍​ចុងក្រោយ​»​សម្រាប់​ផ្ដល់​ជា​មូលដ្ឋាន​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​និង​មន្ត្រី​ពាក់ព័ន្ធ ​ក្នុង​ខេត្ត​បាន​យល់​ពី​ដំណើរការ​វិវត្តន៍​រប​ស់​ប្រទេស​កម្ពុជា​ ចាប់ពី​សតវត្ស​ទី​១​មកដល់​ឆ្នាំ​១៩៧០​។​

លោក​ទេសាភិបាល​បាន​បន្ត​ថា ​ដូចនេះ​វិស័យ​អាណាចក្រ​និង​ពុទ្ធចក្រ​ត្រូវ​ដើរ​ទន្ទឹមគ្នា​ ដើម្បី​ឲ្យ​សង្គម​និង​ប្រជាជន​រស់នៅ​ប្រកប ដោយ​បញ្ញា ស្មារតី សេចក្ដីសុខ សុចរិត​ភាព​និង​ជា​ប្រយោជន៍​ដល់​សង្គម​»​។

លោក​ ជា ចាន់តូ លើកឡើង​ដែរ​ថា​ ដើម្បី​ឲ្យ​ប្រទេសជាតិ​កាន់តែ​រឹងមាំ​និង​ទទួល​បាន​ការរីកចម្រើន​ថែមទៀត​ ចាំបាច់​ក៏​ត្រូវ​តែ​មាន​ការចូលរួម​ពី​វិស័យ​ពុទ្ធចក្រ​និង​ស្ថាប័ន​ព្រះមហាក្សត្រ​សម្រាប់​ជា​ម្លប់​ ផង​ដែរ​។​ ហើយ​កាន់តែ​សំខាន់​ទៀត​នោះ ​គឺ​ការធានា​រក្សា​ឲ្យ​បាន​​ ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច អត្រា​ប្ដូរ​ប្រាក់​,​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ផ្លូវ​គមនាគមន៍ ទឹក ភ្លើង និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ​ដើម្បី​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​សហគមន៍​តំបន់​និង​ពិភពលោក​ ដែល​ទាំង​អស់​នេះ​ គឺ​ស្មារតី​ប្រកបដោយ​សុទិដ្ឋិនិយម​របស់​កម្ពុជា​ សម្រាប់​អនាគត​។

​លោក ​ជា ចាន់តូ បញ្ជាក់​ដែរ​ថា​«​ការកសាង​ប្រទេសជាតិ​មួយ​ឬ​អរិយធម៌​មួយ ​ឲ្យ​រីកចម្រើន​រុងរឿង​ទៅ​បាន​ ក៏​ទាមទារ​ឲ្យ​មាន​ទាំង​កាយសម្បទា​និង​ផ្នែក​បញ្ញា​ស្មារតី ហើយ​កាយសម្បទា​របស់​ប្រជាជាតិ​មួយ​ប្រៀប​ដូច​ទៅ​នឹង​ផ្នែក​អាណាចក្រ​ ដែល​សំដៅ​ដល់​ពលកម្ម​របស់​ប្រជាជន ការគ្រប់គ្រង​រដ្ឋបាល ដោយ​ប្រើ​ចំណេះដឹង​និង​ជំនាញ​បច្ចេកទេស ច្បាប់​និង​ហេដ្ឋារចនាសម្ពន្ធ័ សង្គម​និង​សេដ្ឋកិច្ច​»​។ ការ​ធ្វើ​បាឋកថា​នេះ ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ ក៏ដូចជា​ពុទ្ធិ​សម្រាប់​ធ្វើជា​មូលដ្ឋាន ​ក្នុង​ការ​ពិចារណា​ ដើម្បី​ចូលរួម​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ ក្នុង​នោះ​ក៏បាន​បង្ហាញ​ពី​តួនាទី​របស់​ព្រះពុទ្ធសាសនា​ ក្នុង​សង្គម​កម្ពុជា​ដល់​អ្ន​ក​ចូលរួម ​ផង​ដែរ​។

​វាគ្មិន​សំខាន់ៗ​ដែល​បាន​ចូលរួម​ធ្វើ​បាឋកថា​នា​ឱកាស​នោះ ​មាន​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន​ ប្រធាន​លេខាធិការដ្ឋាន​គ​ណៈ​សង្ឃនាយក​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាក់ទង​តួនាទី​របស់​ព្រះពុទ្ធសាសនា ឯកឧត្ដម ជា ចាន់​តូ​ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​និង ឯកឧត្ដម ស៊ុ ស​ន្និ​សិទ្ធ​ ទេសាភិបាលរង​ធនាគារជាតិ នៃ​កម្ពុជា​ទាក់ទង​ទៅ​នឹង​ការ​ឆ្លងកាត់​ដ៏​លំបាកលំបិន​ មាន​ទាំង​ការ​រុងរឿង​ទាំង​ការ​ធ្លាក់ចុះ​របស់​ប្រទេស​កម្ពុ​ជា នា​រយៈ​ពេក​កន្លះ​សតវត្ស​កន្លង​មក​នេះ​។​ ​ជា​មួយនេះ​ដែរ ​កម្មវិធី​ក៏បាន​បង្ហាញ​ឲ្យ​អ្នកចូលរួម​ បាន​យល់​ពី​ប្រវត្តិ​នៃ​ការ​តស៊ូ​ ក្នុង​ដំណាក់កាល​នី​មួយៗ​របស់​កម្ពុជា​ ចាប់ពី​ក្រោយ​ថ្ងៃ​រំដោះ ​ក្នុង​នោះ​រួម​ទាំង​ក្នុង​សម័យ​ព្រះ​រាជណាចក្រ​កម្ពុ​ជាទី​២​ ផង​ដែរ​។

​ទាក់ទង​បញ្ហា​នេះ​លោក ​ជា ចាន់តូ បាន​បញ្ជាក់​ថា ​កម្ពុជា​បាន​ឆ្លងកាត់​សម័យកាល​ជាច្រើន​។​ប៉ុន្តែ​គ្មាន​ពេលណា​ ដែល​កម្ពុជា​បាន​ចាប់​ងើបមុខ​និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ ដូច​ពេល​នេះ​ឡើយ​។​ ពោល​ចាប់ពី​ក្រោយ​ឆ្នាំ​១៩៩៨ ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ឈ្នះ​កម្ពុជា ​បាន​ឈាន​ដល់​ការ​បង្រួបបង្រួម​ជាតិ​តែមួយ​និង​មាន​សន្តិភាព​ពេញលេញ​ជូន​ជាតិ​មាតុភូមិ​ ដែល​បាន​បើកឱកាស​ឲ្យ​កម្ពុជា​ ធ្វើការ​ស្ដារ​និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​ដល់​សព្វថ្ងៃនេះ​។ ជាមួយនេះដែរ​ លោក​ ជា ចាន់តូ​ បាន​វាយតម្លៃ​ខ្ពស់​ថា​«ដោយ​គុណបុណ្យ​នៃ​សន្តិភាព ​ដែល​កើត​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​ ប្រកបដោយ​គតិបណ្ឌិត​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន​ ប្រទេស​កម្ពុជា​យើង​ទទួល​បាន​សុខសន្តិភាព ប្រជាជន​មាន​ជីវភាព​រស់នៅ​សមរម្យ​និង​រស់នៅ​ប្រកបដោយ​ ការលូតលាស់​រីកចម្រើន​នឹង​រស់​ដោយ​សុខសាន្ត​ហើយ​មាន​ជីវភាព​ធូរធារ​ថែម​ទៀត​ផង​»៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ផ្លូវ​ក៏​ធ្វើ​ស្អាត អង្គរ​សង្ក្រាន្តសៀមរាប​ អាច​រៀបចំ​ជា​ថ្មី​ នៅ​ឆ្នាំ​២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម