Connect with us

ព័ត៌មានជាតិ

សាលារៀន​ចំនួន​៦ នៅ​កម្ពុជា​ទទួលបាន​ពានរង្វាន់​ជាតិ “​សាលា​មេត្រី​បរិស្ថាន​”

បានផុស

នៅ

​រាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ – សាលារៀន​ចំនួន​៦ ក្នុងចំណោម​សាលារៀន​ចំនួន​៤៨ នៅ​កម្ពុជា​បានទទួល​ពានរង្វាន់ «​សាលា​មេត្រី​បរិស្ថាន​ជាតិ​» ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង ក្រសួងបរិស្ថាន ក្រោម​កិច្ចសហការ​របស់​ក្រុមហ៊ុន Smart Axiata ជាមួយនិង​ការទទួលស្គាល់​អំពី​ការលើកកម្ពស់​និរន្តរភាព​បរិស្ថាន​របស់​សាលារៀន​ក្នុង​ប្រតិបត្តិការ និង​ការបង្រៀន​របស់​ពួកគេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សាលាបឋមសិក្សា​ចំនួន ៣ ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់​គឺ​៖

១. សាលាបឋមសិក្សា វត្ត​ចែង ខេត្តបាត់ដំបង (​ជ័យលាភី​មាស​)

២. សាលាបឋមសិក្សា ក្រ​វ៉ាន់ ខេត្តសៀមរាប (​ជ័យលាភី​ប្រាក់​)

៣. សាលាបឋមសិក្សា ឈើខ្លឹម ខេត្ត​ត្បូងឃ្មុំ (​ជ័យលាភី​សំរិទ្ធ​)

​វិទ្យាល័យ​ចំនួន ៣ ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់​គឺ​៖

១. វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្ត​ព្រះសីហនុ (​ជ័យលាភី​មាស​)

២. វិទ្យាល័យ ហ៊ុន សែន ស​ម្ភៈ​បុ​រៈ ខេត្តក្រចេះ (​ជ័យលាភី​ប្រាក់​)

៣. វិទ្យាល័យ ចំណេះ​ទូទៅ និង​បច្ចេកទេស ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង (​ជ័យលាភី​សំរិទ្ធ​)​។

ដោយហេតុថា​ សាលារៀន​មួយចំនួន​ត្រូវបាន​បើក​ឡើងវិញ ជាមួយនិង​វិធានការ​ដ៏​ខ្ជាប់ខ្ជួន ក្នុងការ​ប្រ​យុ​ទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​១៩ ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន គឺជា​ការ​ក្រើនរំលឹក​ដ៏​ទាន់ពេលវេលា​មួយ អំពី​ការអប់រំ​ដល់​យុវជន​កម្ពុជា​អំពី​សារៈសំខាន់​នៃ​ការការពារ​បរិស្ថាន ដែល​សំខាន់​ជាង​ពេលណាៗ​ទាំងអស់​។

សាលារៀន​ជ័យលាភី​ទាំងអស់​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុម​អ្នកជំនាញ​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង ក្រសួងបរិស្ថាន ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​សំខាន់ៗ​ចំនួន ៤ ចំនុច​៖ តើ​សាលា​រក្សា​ប្រតិបត្តិការ​បៃតង​ដោយ​របៀប​ណា តើ​ការសិក្សា​អំពី​បរិស្ថាន​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​កម្មវិធីសិក្សា​ក្នុង​សាលា​ដោយ​របៀប​ណា តើ​ការអនុវត្ត​កម្មវិធី​និរន្តរភាព​របស់​សាលា​មាន​ប្រសិទ្ធភាព​យ៉ាងដូចម្តេច តើ​សាលា​បាន​បញ្ចូល​កម្មវិធី​អប់រំ​បរិស្ថាន​របស់​ពួកគេ​ទៅក្នុង​សហគមន៍​មូលដ្ឋាន​តាមរយៈ​ភាពជា​ដៃគូ និង​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​របៀប​ណា​។

​ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសា​ស​ន៍​ថា “​ការប្រឡងប្រណាំង​កម្ម​វិធី​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន មាន​គោលបំណង​លើកទឹកចិត្ត​សិស្សានុសិស្ស​ឱ្យខិត​ខំរៀន​សូត្រ​ដើម្បី​កសាង​អនាគត​ដ៏​រុងរឿង និង​បណ្ដុះ​គំនិត​ឱ្យ​ស្រឡាញ់​បរិស្ថាន​ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​សាលា​ជ័យលាភី​ចំនួន​៦ ទទួលបាន​រង្វាន់​សាច់ប្រាក់​ចំនួន ៥ លាន​រៀល ៤ លាន​រៀល និង ៣ លាន​រៀល សម្រាប់​ជ័យលាភី​មាស ប្រាក់ និង សំរិទ្ធ រៀងៗ​ខ្លួន ដែល​នឹងត្រូវ​ប្រើ​ដើម្បី​ពង្រីក​កិច្ច​ខឹ​ត​ខំប្រឹងប្រែង​នៃ​កម្មវិធី​និរន្ត​ភាព និង​ការអនុវត្ត​កម្ម​បរិស្ថាន​ល្អ​បំផុត​។

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា “​ការអប់រំ និង​បរិស្ថាន​គឺជា​វិស័យ​អាទិភាព​ពីរ​ដ៏​សំខាន់​សម្រាប់​ពួកយើង​នៅ​ក្រុមហ៊ុន Smart ហើយ​យើង​មាន​មោទនភាព​ដែល​បាន​គាំទ្រ​កម្មវិធី​ពានរង្វាន់​នេះ ដោយបាន​ដាក់បញ្ចូល​វិស័យ​ទាំងពីរ​នេះ​ជា​វិស័យ​អាទិភាព​ដែល​នាំមក​នូវ​ផល​វិជ្ជមាន​ជាច្រើន​ប្រកបដោយ​អត្ថន័យ​។ តាមរយៈ​ការទទួលស្គាល់​សាលា​ទាំងនេះ​សម្រាប់​ការអនុវត្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​និរន្តរភាព យើង​សង្ឃឹមថា ពួក​យេ​ី​ង​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​ក្នុង​ជំនាន់​មួយ ដែល​យុវជន​កម្ពុជា​ស្ថិតនៅ​ជួរមុខ​នៃ​ការប្រយុទ្ធ ដើម្បី​អភិរក្ស​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ​ដ៏​កម្រ​របស់​ព្រះរាជាណាចក្រ និង​ធ្វើឱ្យមាន​ផល​វិជ្ជមាន​ពិតប្រាកដ ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​”​។

ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​ជាតិ ត្រូវបាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៧ បន្ទាប់ពី​ប្រទេស​កម្ពុជា​បានអនុម័ត​សេចក្តីណែនាំ​ថ្នាក់ជាតិ ស្តីអំពី​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន ដោយ​អនុលោម​តាម​គោលការណ៍​ណែនាំ និង​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​អាស៊ាន ដែលជា​ឯកសារយោង និង​ស្តង់ដារ​តំបន់​សម្រាប់​សាលារៀន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​តំបន់​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​និង​កម្មវិធី​និរន្ដរភាព​របស់​ក្រុមហ៊ុន Smart សូម​តាមដាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Smart For Cambodia www.facebook.com/smartforcambodia

សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៧.៥ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣៦ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម