Connect with us

ព័ត៌មានជាតិ

សង្កាត់រដ្ឋបាលជលផលពាម​បាង ចុះបង្ក្រាបបទល្មើស នេសាទ ក្រោម​ការបញ្ជា​របស់​មន្ទីរកសិកម្ម​ខេត្ត

បានផុស

នៅ

កំពង់ធំ ៖ ឈាន ចូល រដូវ បិទ នេសាទ តាម​សារាចរ​ណែនាំ របស់ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ មន្ទីរ កសិកម្ម ខេត្ត កំពង់ធំ​.​បាន​មមាញឹក និង​យកចិត្តទុកដាក់​មកលើ ការថែរក្សា​អភិរក្ស​មច្ឆា​ជាតិ ធ្វើការ​បិទ​នេសាទ​ដើម្បី​ឲ្យ​ត្រី​បន្ត​ការ​ពង​កូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង លោក ហុក មន​.​នាយរង សង្កាត់ រដ្ឋបាល ជលផល ពាម​បាង​.​សហការ ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​ស្រុក​តាំងគោក ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រឡៅ សហគមន៍​នេសាទ​ដូន​ស្តើង និង​សហព័ន្ធ​សហគមន៍​នេសាទ បន្តសកម្មភាព​រុះរើ​វះកាត់រ​បាំងសាច់​អួន និង​ស្បៃ​មុង នៅ​ព្រឹក ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២១​។

សកម្មភាព នៃ ការ បង្ក្រាប បទ ល្មើស នេសាទ បាន ធ្វើ ឡើង នៅ ចំណុច ត្រពាំង​ក្រចាប់ ត្រពាំង​អា​ស្មាគ្រ​.​ព្រែក​បុស្ស​.​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​គោក​ត្របែក រោង​សេះ ឃុំ​ស្រឡៅ ស្រុក​តាំងគោក ស្ទឹង​កំបុត ទំនប់​ដាច់ ត្រើយ​បង្កង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ទីតាំង ខាងលើនេះ មាន​ប្រជាកសិករ បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ ដែល ត្រូវ បាន ហាម ឃាត់​.​ដែលជា​បទល្មើស​ជលផល​។

លទ្ធផល​នៃ​ការបង្ក្រាប បាន​ចុះ​រុះរើ កាប់បំផ្លាញចោល​វត្ថុតាង​មានរ​បាំងសាច់​អួន និង​ស្បៃ​មុង ២០ របាំង ប្រវែង​២០៤០​ម៉ែត្រ ឡុ​ក ចំនួន​០៩​គ្រឿង​លូ ចំនួន ៣០ មាត់​បង្គោល ចំនួន​១៤ ៧០​ដើម​ចាក់​លែង​ត្រី ចំនួន​៧២​គ​គ្រ សម្រាប់ វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ជលផល​។

​លោក ប៉ែន វណ្ណ រិ​ទ្ធ ប្រធាន​មន្ទីរ កសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ ខេ ត្ត​កំពង់ធំ​.​បាន​ឲ្យ​ដឹងថា ចំពោះ បទល្មើស នេសាទ នៅ ក្នុង ខេត្ត កំពង់ធំ​.​មិន ថា​រដូវ​បិទ ឬ​រដូវ​បើក​នេសាទ​នោះទេ​.​គឺ​ជម្រុញ​ឲ្យ​រដ្ឋបាល​ជលផល ចុះបង្ក្រាប បទល្មើស នេសាទ ជាប្រចាំ​.​តែ ក្នុង នោះ ក៏​តែងតែមាន​ការខ្វះចន្លោះ ខ្លះ ដែរ ដោយ សារ​មន្ត្រី​មាន​គ្នា​តិច​តែ​ក្រុមការងារ​ថ្នាក់កណ្តាល ដែល​ដឹកនាំ​ដោយ ឯកឧត្តម ប្រតិភូ ក៏ដូចជា អធិការ​ចុះ​ធ្វើការ​តាម​បណ្តា​ខេត្ត​ដែល​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​.​។

លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់​ថា ចំពោះ​ការខ្វះចន្លោះ​នេះ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជា​បន្តបន្ទាប់ និង​សូម អគុណ ច្រើន ចំពោះ បងប្អូន អ្នកសារព័ត៌មាន ដែល បាន​ផ្តល់​ព័ត៌មាន​និង​ទីតាំង លោក​តែងតែ​ឲ្យ​កម្លាំង​ចុះ​ស្រាវជ្រាវ​ចុះ​បង្ក្រាប ដោយឡែក ឯកឧត្តម រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ​.​ឯកឧត្តម សុខ​. លូ​. អភិបាលខេត្ត​កំពង់ធំ ឯកឧត្តម ពុំ សុថា​​ប្រតិភូ​ទទួល​បន្ទុក​រដ្ឋ​បាល​ជលផល ក៏​តែងតែ​ណែនាំ​ចង្អុលបង្ហាញ ដល់​កម្លាំង ខាងក្រោម​ឲ្យ​ធ្វើ​ការងារ​បង្ក្រាប​ជាប្រចាំ តែ​ក៏​ជៀស​មិន​ផុត​និង​មាន​បទល្មើស​ដែរ ដោយសារ ប្រជាពលរដ្ឋ គាត់​រស់នៅ​លើទឹក តែ​ក៏​មិន​ប​ណ្តែត​បណ្តោយ​ឲ្យ​កើតមាន​បទល្មើស​រហូត​នោះ​ដែរ៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង៤២ នាទី មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ៤៣ នាទី មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម