Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​គំនូស​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ

បានផុស

នៅ

នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើឱ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ដោះស្រាយ​បញ្ហា​គំនូស​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ ពីព្រោះ​ការងារ​នេះ​ក៏​ជា​សេវា​សាធារណៈ​ចាំបាច់​មួយ​ជូន​ប្រជាពលរដ្ឋ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផង​នោះ បាន​កោតសរសើរ​មន្ត្រី និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ ដែល​បាន​ខិតខំ​រួមគ្នា​ជំរុញ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​៦​ខែ​ឆ្នាំ២០២០ ហើយ​ឆ្លើយ​ប្រកបដោយ​ភាព​វិជ្ជមាន​ទៅ​នឹង​គោលបំណង និង​សំណូមពរ​នៃ​យុទ្ធនា​ការពង្រឹង​ការអនុវត្ត​ច្បាប់​។

សម្ដេច​ក៏បាន​ថ្លែង​កោតសរសើរ ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​ខេត្ត ដែល​ទន្ទឹមនឹង​ការ​ខិតខំ​ដោះស្រាយ​វិបត្តិ​ការ​កូ​វីដ​-១៩ ក៏បាន​ខិតខំ​អនុវត្ត​យ៉ាងសកម្ម​ក្នុ​ការកសាង​ផ្លូវ ជួសជុល​កែលំអ​ផ្លូវជាតិ ផ្លូវ​រាជធានី ខេត្ត បំរើ​ដល់​ការធ្វើ​ចរាចរណ៍​ប្រក​ដោយ​សុវត្ថិភាព និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​។

ទន្ទឹម​គ្នា​នេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ឱ្យ​បន្ត​ពង្រឹង​វិន័យ​កងកម្លាំង​អនុវត្ត​ច្បាប់​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ការបែងចែក​ប្រាក់​ផាកពិន័យ​ឱ្យមាន​តម្លាភាព​ដើម្បី​លើកទឹកចិត្ត​កងកម្លាំង​។

ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​វិញ សម្ដេច​ក្រឡាហោម​បាន​កត់​សម្គាល់​ថា នៅតែ​ជា​បញ្ហា​ប្រឈម ជាពិសេស​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​អ្នកបើកបរ​នៅពេល​យប់​។

សម្ដេច​បាន​គូសបញ្ជាក់​អំពី​ភាព​ខ្វះខាត នៃ​ការ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ ពិសេស​ការ​គូស​គំនូស​សញ្ញា​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ដោយ​សម្ដេច​បាន​ណែនាំ​កុំឱ្យ​មើលស្រាល​បញ្ហា​នេះ និង​បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោះស្រាយ​បញ្ហា​គំនូស​ចរាចរណ៍​នេះ​ឱ្យបាន ពីព្រោះ​ការងារ​នេះ​ក៏​ជា​សេវា​សាធារណៈ​ចាំបាច់​មួយ​ជូន​ប្រជាពលរដ្ឋ​ដែរ​។

​ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម បាន​លើក​យោបល់​ឱ្យមាន​ការពិចារណា​ឈាន ក្នុងការ​កាត់បន្ថយ​ការ​បង្កើន​កម្លាំង​នគរបាល​ចរាចរណ៍ ដោយ​ជំនួស​មកវិញ​នូវ​ឧបករណ៍ សម្ភារៈ និង​បច្ចេកទេស​។ សម្ដេច​ដាក់​ជា​សំណួរ​ថា បើ​ចំណាយ​ថវិកា ដើម្បី​បំពាក់​ឧបករណ៍​សម្ភារៈ និង​ចំណាយ​ថវិកា​លើ​ការបង្កើន​កម្លាំង​នគរបាល តើ​មួយណា​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​ជាង ឬ​មួយ​ណា​ចំណេញ​ជាង​?

សម្ដេច​ក្រឡាហោម​ក៏បាន​មានប្រសាសន៍​អំពី​បញ្ហា​ប្រឈម ជា​សត្យានុម័ត និង​អត្តនោម័តិ​មួយចំនួន ដែល​បាន និង​កំពុង​កើតមានឡើង ហើយ​មិន​ទាន់មាន​ដំណោះស្រាយ​សមស្រប ដូចជា​មូលហេតុ​នៃ​គ្រោះថ្នាក់ រួម​មានការ​ល្មើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាំ​ស្ដាំ ការ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​, កត្តា​ខ្វះខាត​ស្លាក​សញ្ញា គំនូស​សញ្ញា​, កត្តា​យានយន្ត​ដឹកទំនិញ និង​ដឹក​ដី​មួយចំនួន​មិនបាន​ចុះបញ្ជី កែច្នៃ​ខុស​បច្ចេកទេស និង​បង្កបញ្ហា​លើ​ដងផ្លូវ ព្រម​ជាមួយ​គ្នា​នោះ កត្តា​យានយន្ត​ដឹកជញ្ជូន​បែប​ប្រមូលផ្ដុំ ដូចជា​រថយន្ត​ដឹក​កម្មករ និង​កត្តា​មួយចំនួនទៀត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម