Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋ បន្តចូលរួមទប់ស្កាត់ ការឆ្លងរាលដាលកូវីដ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃកាន់បិណ្ឌ១ហើយ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ថ្ងៃទី២២ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែល បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។ ក្នុងនោះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវ នាវដល់ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ ប្រមុខរាជរដ្ឋាភិបាល ក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ២២កញ្ញា ដល់ថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម