Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រៀមរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់អនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទូទាំងប្រទេស

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ញើលិខិតជូន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែកញ្ញានេះ ស្ដីពី ការរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ ដាក់ឱ្យអនុវត្ត នៅផ្សារទំនើប និងផ្សារ សាធារណៈទាំងអស់ នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិត លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ញើលិខិតជូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថា ដោយពិនិត្យឃើញស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងដើម្បីជំរុញនៃដំណើរនៃសេដ្ឋកិច្ច និងសង្គមជាតិទាំងមូលទៅតាមគន្លងប្រក្រតីភាពថ្មី សូមក្រសួងទេសចរណ៍ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស។

លោក ម៉ម ប៊ុន ហេង បានបន្តទៀតថា នីតិវិធីប្រតិបត្តិស្ដង់ដារត្រូវផ្ដោតទៅលើទាំងវិធានសុខាភិបាល វិធានរដ្ឋបាល និងវិធានច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ ទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា បន្ទាប់ពីស្ថានភាពធូរស្រាលនៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារបានជិត១០០%នៃចំនួនគោលដៅ កម្ពុជាបានបើកដំណើរការសាកល្បងនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កាលពីសប្ដាហ៍មុន ព្រមទាំងត្រៀមបើកដំណើរការវិស័យទេសចរណ៍ និងទទួលភ្ញៀវទេសចរអន្តរជាតិផងដែរ ដែលឈរលើគោលការវិធានការសុខាភិបាល៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម