សម្ដេច នរោត្ដម ច័ក្រពង្ស់៖ ធុរកិច្ចរបស់ព្រះអង្គ នរោត្តម រ៉ាវីចក្រ ជាការវិនិយោគលក្ខណៈ​ឯកជនសុទ្ធសាធ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេច នរោត្ដម ច័ក្រពង្ស់៖ ធុរកិច្ចរបស់ព្រះអង្គ នរោត្តម រ៉ាវីចក្រ ជាការវិនិយោគលក្ខណៈ​ឯកជនសុទ្ធសាធ

បានផុស

នៅ

ជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានខុសឆ្គង នៅក្នុងសារព័ត៌មានអន្តរជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សម្ដេចព្រះមហិស្សរា នរោត្ដម ច័ក្រពង្ស់ បានចេញ សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២១ ខែកញ្ញានេះ ដោយបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ ជាបុត្រាទី ៨ របស់ទ្រង់ និងជាព្រះអង្គម្ចាស់មួយអង្គក្នុងចំណោមព្រះអង្គម្ចាស់ខ្មែរជាច្រើនអង្គទៀតក្នុងរាជវង្សានុវង្សខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចព្រះមហិស្សរា បានបញ្ជាក់ទៀតថា គ្មានព្រះអង្គម្ចាស់កម្ពុជាណា ដែលត្រូវបានតែងតាំងជាព្រះអង្គម្ចាស់គ្រងរាជ្យសម្បត្តិបន្ត ឬទទួលគោរម្យងារដែលហៅថា “ព្រះរាជ្ជទាយាទ” ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។

សម្ដេចព្រះមហិស្សរា បានបញ្ជាក់បន្តថា ធុរកិច្ចរបស់ព្រះអង្គ នរោត្តម រ៉ាវីចក្រ គឺជាការវិនិយោគជាលក្ខណៈ​ឯកជនសុទ្ធសាធ ហើយមិនមានអ្វីពាក់ព័ន្ធនឹងបុគ្គល ឬស្ថាប័នណាមួយនៅក្នុងប្រទេសកម្ពុជាទេ ក្រៅពីព្រះអង្គម្ចាស់ផ្ទាល់។

សម្ដេចព្រះមហិស្សរា នរោត្ដម ច័ក្រពង្ស់ បានបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាគឺ ជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។ គោរម្យងារដែលគេហៅថា “ព្រះរជ្ជទាយាទ” មិនមាន ហើយមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។

គួររំលឹកថា តាមការផ្សាយដោយសារព័ត៌មានដ៏ល្បីៗដូចជា Le Parisien, Yahoo Sport និង Archysport នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០ លានអឺរ៉ូកាលពីថ្ងៃសុក្រ ដល់ធនាគារ KPMG បញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិបបាល់ទាត់របស់ប្រទេសបារាំង “AS Saint-Etienne”។ ពាក់ព័ន្ធទៅនឹងការចុះផ្សាយរបស់សារព័ត៌មានបរទេសនេះ ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២០ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិនៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ “Prince Héritier” ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងព្រះរជ្ជទាយាទឡើយ។

គួរបញ្ជាក់ថា សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​​ឯក​រាជ្យ​ បូរណភាពទឹកដី​ និងឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ និងព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះមហិស្សរា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ដឹង​មូលហេតុ​អំពី​យុវជន​វ័យ​១៥​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ទាំង​ខ្លួន​នៅ​វ័យក្មេង

កីឡា៧ ម៉ោង មុន

ពិតជា​ខ្លាំង​មែន​! Superbon ផ្ដួល Petrosyan យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ត្រឹម​ដើម​ទឹក​ទី​២

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ភាព​ល្បី​រន្ទឺ​របស់​លោកស្រី ឌី សា​វ៉េ​ត ធ្វើ​ឲ្យ​លេច ធ្លោ​ក្នុងសង្គម​ថៃ​កាលពី​ទសវត្ស​៧០

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃាត់ខ្លួន​ជនជាតិ​ថៃ ៧នាក់ ដែល​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

រថយន្ត ​ម៉ូតូ​ និង​កង់​បី​សរុប​៧​គ្រឿង បុក​រុញ​បន្ត​គ្នា​របួស​ធ្ងន់ធ្ងរ​២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services