ចាប់ខ្លួនមុខសញ្ញា ជួញដូរថ្នាំញៀន បានទាំងថ្នាំគ្រវី ពីរប្រភេទថែមទៀត ចាប់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន បានទាំងថ្នាំគ្រវី ពីរប្រភេទថែមទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចាប់ខ្លួនមុខសញ្ញា ជួញដូរថ្នាំញៀន បានទាំងថ្នាំគ្រវី ពីរប្រភេទថែមទៀត

បានផុស

នៅ

មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ដែលជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ត្រូវបានកម្លាំងអធិការក្រុងបាត់ដំបង តាមប្រមាញ់និងឈានដល់ការចាប់ខ្លួន ដោយដកហូតថ្នាំញៀនជាច្រើនមុខផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍រួចមក លោកក៏បានសុំគោលការទៅលោកឧត្តមស្នងការ សាត គឹមសាន ហើយក៏មានការឯកភាពពីលោកព្រះរាជអាជ្ញា កែវ សុជាតិ ផងដែរ ទើប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២ និង ៣៥ នាទី រសៀល លោកបានចាត់កម្លាំងចុះទៅកាន់ចំណុច ក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីពិនិត្យលើសកម្មភាពជាក់ស្តែង។

នៅក្នុងកិច្ចប្រតិបត្តិការ កម្លាំងជំនាញបាន ឃាត់ខ្លួនបុរសជនសង្ស័យឈ្មោះ សេង សុខឡា អាយុ៣៤ ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយដកហូតបានថ្នាំញៀនមួយចំនួន និងបានសុំគោលការទៅលោកព្រះរាជអាជ្ញាដើម្បីឆែកឆេរលំនៅឋាន។

វត្ថុតាងដែលដកហូតបានបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១០ ថង់ ទម្ងន់ ៣៦,១៥ ក្រាម ថ្នាំគ្រវីប្រភេទម៉្សៅ (ខេតាមីន) ចំនួន១ថង់ ទម្ងន់ ២១,៥៥ ក្រាម ថ្នាំគ្រវីប្រភេទគ្រាប់ (អុិចស្តាសុី) ចំនួន ៦២ គ្រាប់ ទម្ងន់ ២៣,៣០ ក្រាម ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងថ្នាំញៀន១ ទូរស័ព្ទដៃ១ និងសម្ភារសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងអធិការក្រុងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services