Connect with us

ព័ត៌មានជាតិ

បុគ្គលិកធនាគារកម្ពុជា​ពាណិជ្ជ៤នាក់វិជ្ជមានកូវីដ-១៩ ក្នុងចំណោមបុគ្គលិក៥៥នាក់

បានផុស

នៅ

​បុគ្គលិក​ធនាគារ​កម្ពុ​ជា​ពាណិជ្ជ​ចំនួន​ជាង៥០​នាក់​ត្រូវបាន​ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក​លើក​ទី១​​រកឃើញ​អ្នក​វិជ្ជមាន​ចំនួន៤​នាក់​បញ្ជូនទៅ​ព្យាបាល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខណ្ឌដូនពេញ ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ថា ​នៅ​ថ្ងៃ​ម្សិលមិញ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​ អាជ្ញាធរខណ្ឌដូនពេញ ​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខណ្ឌ ចុះ​សម្រប​សម្រួល​ជូន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ TYDA យក​សំណាក ( Rapid Test និង PCR ) លើក​ទី​១ ជូន​បុគ្គលិក​ធនាគារ​កម្ពុជា​ពាណិជ្ជ ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ប្រភេទ Delta ចំនួន​៥៥​នាក់ ( ស្រី ២៧​នាក់ ) ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី​(១១៤) កែង​មហាវិថី​ព្រះមុនីវង្ស ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

អាជ្ញាធរ​បញ្ជាក់ថា ​ជា​លទ្ធផលនៃ​ការធ្វើតេស្ត​រហ័ស​នោះ​ឃើញ​មាន​អ្នក​វិជ្ជមាន​ចំនួន០៤​នាក់ ( ស្រី ០២​នាក់ ) បញ្ជូនទៅ​ព្យាបាល​ផងដែរ​។​ ជាមួយគ្នា​រដ្ឋបាល​ខណ្ឌ​ដូនពេញ ក៏​សម្រេច​បិទ​ខ្ទប់​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម