សេដ្ឋី​លំដាប់ប្រទេស​ អ្នក​ឧកញ៉ា គិត ម៉េង ក្រើន​រំលឹក​ដល់​យុវជន កុំ​ភ្លេច​ប្រពៃណី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សេដ្ឋី​លំដាប់ប្រទេស​ អ្នក​ឧកញ៉ា គិត ម៉េង ក្រើន​រំលឹក​ដល់​យុវជន កុំ​ភ្លេច​ប្រពៃណី

បានផុស

នៅ

អ្នក​ឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group បាន​ផ្ញើ​សារ​​ដាស់​តឿន​ដល់​យុវជន ក្នុង​ការ​ថែរក្សា​​ទំនៀមទម្លាប់​ប្រពៃណី​ជា​អត្តសញ្ញាណ​ជាតិ និងជាមូលដ្ឋាន​​សម្រាប់​ផ្តល់​សុភមង្គល​​ក្នុង​ការ​រស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ថ្ងៃនេះគឺជាថ្ងៃដំបូងនៃពិធីបុណ្យកាន់បិណ្ឌ សេដ្ឋី​លំដាប់ប្រទេស​នេះ​ក៏​បាន​លើក​ឡើង​ជា​ចម្ងល់​ តើវប្បធម៌និងប្រពៃណីគឺជាអ្វី? ហេតុអ្វីបានជាការគោរពប្រតិបត្តិឱ្យបានតឹងរុឹងនូវវប្បធម៌និងប្រពៃណីតំណាងឱ្យអត្តសញ្ញាណជាតិ​?

អ្នក​ឧកញ៉ា​បាន​បញ្ជាក់ថា រាល់ទំនៀមទម្លាប់មានប្រភព និងរឿងដំណាលជាច្រើន។ ពិធីបុណ្យសាសនារបស់ប្រជាជនកម្ពុជាដ៏ធំបំផុត គឺភ្ជុំបិណ្ឌក៏មានប្រវត្តិដ៏គួរឱ្យស្ញប់ស្ញែងដែរ។ ថ្ងៃនេះគឺជាថ្ងៃដំបូងនៃពិធីបុណ្យកាន់បិណ្ឌ។ ពិធីបុណ្យភ្ជុំបិណ្ឌមានរយ:ពេល១៥ថ្ងៃ តាមប្រពៃណីជាតិ។ ការប្រកាន់ខ្ជាប់ក្នុងការប្រារព្ធពិធីបុណ្យនេះមានតម្លៃផងដែរ ដើម្បីរំលឹកដល់យុវជនជំនាន់ក្រោយ ក៏​ដូចជា​ជនបរទេសដែលរស់នៅកម្ពុជាអំពីសារៈសំខាន់នៃបុណ្យភ្ជុំបិណ្ឌនិងអត្ថន័យរបស់ពិធីនេះ។

អ្នក​ឧកញ៉ា​បាន​លើក​បញ្ជាក់​ពី​និយមន័យ​នៃ​ពាក្យភ្ជុំបិណ្ឌ បានមកពី“ ភ្ជុំ” ដែលមានន័យថាការប្រមូលផ្តុំ ឬការជួបប្រជុំ ចំណែកឯពាក្យ “ បិណ្ឌ” សំដៅលើដុំបាយ។ ដូច្នេះពាក្យនេះសំដៅយ៉ាងងាយស្រួលថាជា “ការជួបជុំ ឬការប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ ដែលភាសាខ្មែរយើង ហៅថា “បាយបិណ្ឌ”)។

ក្នុងនាមជាជនជាតិខ្មែរម្នាក់ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីដ៏សំខាន់មួយសម្រាប់អ្នក​ឧកញ៉ា ក៏ដូចជាប្រជាជនកម្ពុជា​ទូទាំងប្រទេស​។ អ្នក​ឧកញ៉ា​ជឿជាក់លើការប្រារព្ធពិធីបុណ្យដ៏ពិសិដ្ឋនេះ សម្រាប់​ឧទ្ទិសដល់អ្នកជាទីគោរពស្រឡាញ់​ដែលបានចែកឋានទៅ។ វាជាពេលដែលត្រូវនាំយកទេយ្យវត្ថុ ជាបច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃនៅវត្ត ហើយឧទ្ទិសបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជាមួយគ្រួសារខ ក៏ដូចជាគោរពអត្តសញ្ញាណនិងវប្បធម៌ឱ្យបានខ្ជាប់ខ្ជួន។

ការប្រកាន់ខ្ជាប់នូវប្រពៃណីនិងវិន័យ ក៏ផ្តល់នូវស្ថិរភាពក្នុងជីវិតដែលពោរពេញទៅដោយការផ្លាស់ប្តូរឆាប់រហ័ស ក្នុងសង្គម​។

អ្នក​ឧកញ៉ា​យល់ឃើញ​ថា វប្បធម៌និងប្រពៃណីក៏ជួយ​មនុស្ស​គ្រប់គ្នា​ មានមូលដ្ឋានក្នុងការរស់នៅផងដែរ។ ទំនៀមទម្លាប់ដ៏សំខាន់បំផុតមួយដែលគ្រួសារអាចធ្វើបានជាទូទៅ គឺទទួលទានអាហារពេលព្រឹក ឬអាហារពេលល្ងាចជាមួយគ្នា។

អ្នក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា “វប្បធម៌រំលឹកយើងថា យើងជានរណា និងមកពីកន្លែងណា។ វាក៏ផ្តល់ឱ្យយើងនូវអ្វីដែលត្រូវទន្ទឹងរង់ចាំ អ្វីដែលសង្ឃឹម និងជួយយើងឱ្យប្រមើលមើលអ្វីដែលមិនទាន់មកដល់។ អនុស្សាវរីយ៍ដែលភ្ជាប់ទៅនឹងទំនៀមទម្លាប់នៃជីវិតរបស់យើងពង្រឹងការប្រាស្រ័យនិងទំនាក់ទំនងរបស់យើង។ សកម្មភាពទាំងនោះក៏ធ្វើឱ្យយើងមានអារម្មណ៍ភ្ជាប់ទៅនឹងពេលវេលា ទីកន្លែង ឬមនុស្ស។ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឱ្យចំណាយពេលវេលា ដើម្បីប្រារព្ធពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យរបស់ជាតិយើងឱ្យបានច្រើន”។

អ្នក​ឧកញ៉ា​បានគូស​បញ្ជាក់​បន្ថែម​ថា សកម្មភាពទាំងនោះត្រូវការពេលវេលានិងការខំប្រឹងប្រែងក្នុងការអនុវត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការខិតខំទាំងនោះពិតជាមានន័យ! អត្ថប្រយោជន៍និងឥទ្ធិពលនៃការបង្កើតនិងការរក្សាប្រពៃណីនឹងផ្តល់ឱ្យយើងលើសពីកិច្ចខិតខំប្រឹងប្រែង។ ភាពរីករាយនិងអារម្មណ៍នៃភាពជាម្ចាស់នឹងធ្វើឱ្យ​គ្រប់​គ្នា​ដឹងថា វប្បធម៌និងប្រពៃណី ពិតជាមានតម្លៃសម្រាប់ការចំណាយពេលវេលារបស់ក្នុងការប្រារព្ធពិធីបុណ្យទាំងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services