Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសែនហក់ឡើង អាជ្ញាធរអំពាវនាវប្រជាពលរដ្ឋត្រៀម និងប្រុងប្រយ័ត្នទឹកជំនន់

បានផុស

នៅ

បន្ទាប់ពីភ្លៀងធ្លាក់បន្តបន្ទាប់គ្នាជាច្រើនថ្ងៃបណ្តាលឱ្យទឹកតាមដងស្ទឹងសែន ខេត្តកំពង់ធំ បានហក់ឡើងគួរឱ្យព្រួយបារម្ភពីសុវត្តិភាពប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន អាជ្ញាធរបានអំពាវនាវប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ អាចនឹងមានទឹកជំនន់លិចលង់ ប៉ះពាល់ដល់សត្វគោ ក្របី ដំណាំបន្លែបង្កានានាៗ ជាពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើននៃកម្ពស់ទឹកស្ទឹងសែន មានប្រភពហូរមកពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកសណ្តាន់ និងទីរួមខេត្តកំពង់ធំ ហូរធ្លាក់ទៅបឹងទន្លេសាប។ ជារៀងរាល់ឆ្នាំទាល់តែទឹកបឹងទន្លេសាបឡើងច្រាលមកវិញ ទើបបង្កឱ្យមានទឹកជំនន់ ទី២ក្នុងករណីភ្លៀងធ្លាក់ញឹកញាប់ នៅខេត្តព្រះវិហារ និងនៅតាមបណ្តាស្រុកក៏អាចបង្កឱ្យទឹកជំនន់នៅផ្នែកខាងលើ ដោយសារការហូរចូលបឹងទន្លេសាបមិនទាន់ បង្កឱ្យទឹកជន់ប៉ែកខាងលើនៃថ្នល់ជាតិលេខ៦។

លោក យោ ឡា ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ថាកម្រិតទឹកស្ទឹងសែនក្នុងព្រឹកនេះ មានកម្ពស់ ១៣.៣៥ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ១៣.៥០ម៉ែត្រ។ ចំពោះការលិចលង់ស្រូវសែ្រប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ គឺនៅពុំទាន់មាននៅឡើយទេ ដោយសារបងប្អូនប្រជាកសិករ គាត់បានប្រមូលផលរួចរាល់អស់ហើយ ទើបពុំបានធ្វើឱ្យមានផលប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់។

ក្នុងនោះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្ននិងទឹកជំនន់ ព្រោះអាចនិងមានទឹកជំនន់បាន បើកាលណាមានភ្លៀងបន្តធ្លាក់ច្រើនទៀត។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងពីរបាយការណ៍នៅថ្ងៃទី២០ កញ្ញាកន្លងមក ផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងសរុប ២៥១ហិចតា ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោគចំនួន ២១១ហិចតា ឃុំត្នោតជុំ ស្រុកបារាយណ៍ ចំនួន ៤០ហិចតា ខូចខាតដោយទឹកជំនន់ទឹកភ្លៀងសរុប ១៤ហិចតា នៅឃុំទ្រៀល ស្រុកតាំងគោគ ខេត្តកំពង់ធំ។

រីឯកម្លាំងអន្តរាគមន៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមកម្លំាង ១៥០នាក់ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រមូលផ្តុំកម្លាំងដើម្បីត្រៀមចេញជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ក្រោមការណែនាំចង្អុលបង្ហាញពី លោក សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ឱ្យត្រៀមចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលលាក្នុងករណីមានគ្រោះមហន្តរាយ៕

អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៤៩ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម