Connect with us

ព័ត៌មានជាតិ

ថៃប្រកាសបើកមុខទឹក ឱ្យខាងកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់

បានផុស

នៅ

ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ អាជ្ញាធរភូមិ សង្កាត់ នៅតាមតំបន់អូរព្រំដែនកម្ពុជាថៃ បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះ អាជ្ញាធរស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បានជម្រាបជូនដំណឹងមកថា នឹងបង្ហូរទឹកចេញពីតំបន់លិចលង់របស់គេមកតាមអូរព្រំដែនកម្ពុជាថៃ។ ដូច្នេះសូមបងប្អូនទាំងអស់ដែលរស់នៅតាមអូរព្រំដែនកម្ពុជាថៃ ក្នុងក្រុងប៉ោយប៉ែត មេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នខ្ពស់បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភោក លន ចៅសង្កាត់ប៉ោយប៉ែត បានធ្វើការផ្សព្វផ្សាយជាសាធារណៈជូនដល់អាជ្ញាធរភូមិ ដែលរស់នៅតាមអូរព្រំដែនកម្ពុជាថៃ ដើម្បីជូនដំណឹងទៅប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ធ្វើយ៉ាងណាឱ្យបងប្អូនត្រៀមលក្ខណៈទុកជាមុន ព្រោះខាងថៃបានជូនដំណឹងថា គេនឹងបង្ហូរទឹកមកហើយ តែមិនដឹងនៅម៉ោងណា ថ្ងៃណានោះទេ។

លោកបានបន្តទៀតថា បើយើងត្រូវជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពមុនហេតុការណ៍កើតឡើង ក៏ល្អម្យ៉ាងដែរ សំខាន់ពលរដ្ឋដែលនៅជាប់នឹងអូរព្រំដែនតែម្ដង។ លោកចៅសង្កាត់បានហៅឱ្យដឹងទៀតថា យើងត្រូវតែបន្តធ្វើក្បូនតាមភូមិមួយបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការជម្លៀសពួកគាត់មកទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ដោយឡែកខាងកម្លាំងសមត្ថកិច្ចប៉ូលិស និងកងកម្លាំងរាជអាវុធហត្ថ រួមទាំងកងកម្លាំងយោធាច្រើនទៀតបាន និងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសង្រ្គោះជាពលរដ្ឋ ក្នុងគ្រាជួបនូវគ្រោះមហន្តរាយឱ្យបានល្អបំផុត៕

អត្ថបទ៖ ពៅរិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម