Connect with us

ព័ត៌មានជាតិ

ថ្ងៃកាន់បិណ្ឌ១ ពុទ្ធបរិស័ទយ៉ាងច្រើន យកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាម

បានផុស

នៅ

ពិធីបុណ្យភ្ជំបិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយរបស់ពុទ្ធសាសនិកជន ក៏ដូចជាប្រជាជនកម្ពុជា ដែលកាន់ពុទ្ធសា​សនា បើទោះបីជាប់រវល់យ៉ាងណាក៏ដោយ ក៏មនុស្សម្នា ប្រុសស្រី ក្មេងចាស់ ត្រូវតែចំណាយពេលយ៉ាងហោចណាស់​១​ថ្ងៃដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសលដល់ញាតិការទាំង ៧ សន្តាន ដែលបានចែកឋាន នៅតាមបណ្តាវត្តអារាមនានាដែលពួកគាត់មានសទ្ធាជ្រះថ្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ថ្ងៃទី០១ ឬបិណ្ឌទី១នេះ បើទោះបីនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស មានបញ្ហាប្រឈមនៃការរីករាលដាលជម្ងឺកូវីដ-១៩យ៉ាងណាក្តី តែសម្រាប់ពុទ្ធសាសនិកជន នៅតែសម្រុកទៅវត្តជានិច្ចមិនអាកខានឡើយ។

ជាក់ស្តែងនៅថ្ងៃទី ២២ កក្កដា នៅតាមវត្តមួយចំនួនដូចជាវត្តច្បារអំពៅ វត្តចិនដំដែកខាងជើង ខាងត្បូង វត្តស្រះចក វត្តនាគវ័ន្ត វត្តញាណរង្ស៊ីជាដើម មានពុទ្ធបរិស័ទយ៉ាងច្រើន បានសម្រុកទៅធ្វើបុណ្យទានទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។

ប៉ុន្តែអ្វីដែលជាការកត់សំគាល់នោះ គឺនៅតាមបណ្តាវត្តទាំងនេះ បានគោរពទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលបានយ៉ាងល្អ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយពុទ្ធសាសនិកជន បានពាក់ម៉ាស វាស់កំដៅ បាញ់អាកុល ជាមួយនឹងការរៀបចំសណ្តាប់យ៉ាងល្អពីសំណាក់អាជ្ញាធរដែនដីផងដែរ។

ម្យ៉ាងទៀតការរក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហាក់នៅមានកំរិតនូវឡើយ ដែលទាមទាឱ្យបងប្អូនភ្ញាក់រឭកចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដែលប្រជាពលរដ្ឋជាពុទ្ធបរិស័ទតែងប្រមូលគ្នាជាក្រុមដើម្បីធ្វើបុណ្យសាងកុសលជុំគ្នា ដោយការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងបរិច្ចាគបច្ច័យដើម្បីកសាងសម្មិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា ដោយចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ដែលមានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌទី១៥ ដែលជាថៃ្ងបញ្ចប់ ហៅថា “ភ្ជុំបិណ្ឌ”។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យអោយទៅ បុព្វការីជន មានមាតាបិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម