Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងការងារអញ្ជើញចូលរួមកាន់បិណ្ឌទី១នៅវត្តសារាវ័ន្តតេជោ​

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រម​ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​សារាវ័ន្ត​តេ​ជោ ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១​នេះ លោក​បណ្ឌិត អ៊ិត សំហេង និង​មន្ត្រីរាជការ បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​បច្ច័យ​មួយចំនួនដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​សារាវ័ន្ត​តេ​ជោទុក​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ហើយ​បាន​វេរ​ប្រគេន​ចង្ហាន់ និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ក្នុង​មួយអង្គៗ ស្លា​ដក​១ និង​បច្ច័យ​មួយចំនួន និង​សម្រាប់​វត្តមាន​ភេសជ្ជៈ​និង​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​ទៀត និង​បាន​ជូន​ថវិកា​លោក​យាយជី​តាជី​ផងដែរ​។​

បន្ទាប់មក លោក​រដ្ឋមន្ត្រី និង​​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បាន​បង្សុកូល ​និងបាន​រាប់​បាត ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បងប្អូនជីដូន​ជីតា និងញាតកា​ទាំង​៧​សន្តានដែល​បាន​ចែក​ឋាន​ទៅ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធ​នារីដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ជីវិតក្នុង​របប​ប៉ុលពត និង​សូមឱ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំង​អស់ត្រូវ​បន្ត​ចូលរួម​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត​និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំដោយ​អនុវត្តតាម​ការណែ​នាំរ​បស់​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់​ជាប្រចាំដើម្បី​ឈានទៅ​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ឬ​សគល់ នៃ​ជំងឺ កូ​វីដ​-១៩ ដែល​កំពុងតែ​ឆ្លង​រាលដាល​ចូលទៅក្នុង​សហគមន៍​យើង​។​

គួរបញ្ជាក់​ផងដែរ​ថា ​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​បាន​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល​១៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​០១​រោច ដល់​១៥​រោច​ខែភទ្របទ​ ត្រូវ​នឹង​ថ្ងៃ​ទិ​២២​ខែកញ្ញា​ រហូតដល់​ថ្ងៃទី​៦​ ខែតុលា​ ឆ្នាំ​២០២១៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម