យកសំណាកលើបុគ្គលិកក្រុមហ៊ុន Camintel Telecom Service Providerរកឃើញវិជ្ជមាន២នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

យកសំណាកលើបុគ្គលិកក្រុមហ៊ុន Camintel Telecom Service Providerរកឃើញវិជ្ជមាន២នាក់

បានផុស

នៅ

ក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Camintel Telecom Service Provider ចំនួន៨៧នាក់ ( ស្រី ២១នាក់ ) រកឃើញអ្នកវិជ្ជមាន២នាក់ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដបំប្លែងខ្លួនថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជ្ញាធរ​ខណ្ឌដូនពេញ​ បាន​ចុះ​សម្របសម្រួល​យ៉ាង​រលូន ​ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក​នឹង​តេស្ត​រហ័ស​លើក​ទី១​ ទៅលើ​បុគ្គលិក​ក្រុមហ៊ុន Camintel Telecom Service Provider​ ដែល ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ប្រភេទ Delta​។​

​ជាក់ស្តែងកាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខណ្ឌ ចុះ​សម្របសម្រួល​ជូន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ TYDA យក​សំណាក ( Rapid Test និង PCR ) លើក​ទី​១ ជូន​បុគ្គលិក​ក្រុមហ៊ុន Camintel Telecom Service Provider ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ប្រភេទ Delta ចំនួន​៨៧​នាក់ ( ស្រី ២១​នាក់ ) ស្ថិតនៅ​វិថី​ព្រះ​ស៊ីសុវត្ថិ ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ជា​លទ្ធផល​មាន​អ្នក​វិជ្ជមាន​ចំនួន ០២​នាក់​បញ្ជូន​ទៅ​ព្យាបាល​។ រដ្ឋបាល​ខណ្ឌដូនពេញ​បានសម្រេច​បិទ​ខ្ទប់​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន​ផងដែរ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

តំណាងរាស្ត្រ​ម្នា​ក់​ថា មាន​ក្រុម​មួយ​កំពុងតែ​បំភ័ន្ត​ប្រជាពលរដ្ឋ​ឲ្យ​ភ្លេច​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​ទៅតាម​អ្វីដែល​គេ​ចង់បាន

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួង​ធនធានទឹក ​ប្រកាស​ឱ្យ​រាជធានី​ខេត្ត​ចំនួន​១៤​ ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង

ព័ត៌មានជាតិ៥៨ នាទី មុន

កិច្ចប្រជុំ​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

ពេញ​១​ថ្ងៃ​២៥​តុលា​នេះ អភិបាល​រាជធានី ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជាក់​ពីក្រសួង​សុខាភិបាល ស្ត្រី​មាន​ផ្ទៃពោះ​អាចចាក់វ៉ាក់សាំង​កូវីដបាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services