Connect with us

ព័ត៌មានជាតិ

ផ្លូវជាច្រើនខ្សែក្នុងភូមិសំរោងកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃសូត្រមន្តកាន់បិណ្ឌ​

បានផុស

នៅ

ផ្លូវ​ជាច្រើន​ខ្សែ​ដែល​កើតឡើង​ដោយមាន​កម្លាំង​មហា​សាមគ្គី មាន​ព្រះសង្ឃ​វត្ត​សុវណ្ណ​រាសី​រតនា​រាម ប្រជាពលរដ្ឋ​ទាំង​៤​ភូមិ ប្រជា​ការពារ ដែលជា​ថវិការ​សប្បុរ​សជន​ជិត​ឆ្ងាយ ត្រូវ​បានដាក់​សម្ភោធ​ឲ្យ​ប្រើប្រាស់ និង​ចែក​អំណោយ​ដល់​ប្រជា​ពលរ​ដ្ឋចាស់ជរា និង​ទីទាល់ក្រ ចំនួន​១១០​គ្រួសារ ក្រោម​អធិបតី​យ​ភាព​លោក សុខ សម្បត្តិ អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ នៅក្នុង​វត្ត​សុវណ្ណ​រាសី​រតនា​រាម ស្ថិតក្នុង​ភូមិ​សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ សម្បត្តិ បាន​មានប្រសាសន៍ថា យើង​ពិត​ជាមាន​មោទនភាព​ខ្លាំងណាស់ ដែល​ផ្លូវ​ជា​ច្រើន​ខ្សែ​នេះ​បាន​កើតឡើង ដោយ​កម្លាំង​មហា​សាមគ្គី​ មាន​ព្រះសង្ឃ​វត្ត​សុវណ្ណ​រាសី​រតនា​រាម កម្លាំង​ប្រជាពលរដ្ឋ​ទាំង​៤​ភូមិ ប្រជា​ការពារ ដែល​ថវិការ​បានមកពី​សម្តេចព្រះ​វនរ័ត​កិ​ត្ត​បណ្ឌិត ណ​យ ច្រឹ​ក សង្ឃនាយក​រង​ទី​២​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សាលាខណ្ឌ​ព្រែក​ព្នៅ និង​សប្បុរសជន​ជិត​ឆ្ងាយ​ផង​ដែរ​។​

លោក​បន្តថា ការចូលរួម​របស់​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សប្បុរសជន គឺជា​សេចក្តីត្រូវការ​ចាំបាច់ ក្នុង​ការកសាង​មូលដ្ឋាន​ឱ្យបាន​ល្អប្រសើរ សម្រាប់​អាជ្ញាធរ បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ឆ្លើយតប​ទៅ​និង​គោលនយោបាយ ក៏ដូចជាអនុសាសន៍​ណែនាំ​របស់​ប្រមុខ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​បំផុត និង​មាន​សកម្ម​ភាពកើនឡើង​ទ្វេ​រដង សក្តិសម​ទៅនឹង​ការគាំទ្រ​របស់​បងប្អូន​នាពេល​កន្លងមក និង​បន្ត​ទៅមុខទៀត​ផងដែរ​។​

លោក​បន្ថែមថា ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ក្រុមការងារ បន្ត​រួមចំណែក​កសាង​និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​។

ជាក់ស្ដែង​សាលាខណ្ឌ​ព្រែក​ព្នៅ និង​ក្រុមការងារ​ចុះជួយ​សង្កាត់​សំរោង រួមជាមួយ អាជ្ញាធរ​សង្កាត់ ព្រះសង្ឃ និង​សប្បុរសជន បាន​មូលមតិ​គ្នា​ដំណើរការ​ស្ថាបនា​ផ្លូវ​ជាច្រើន​ខ្រែ បាន​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ភូមិ​សំរោង​កណ្ដាល ដើម្បី​សំរួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ឆ្លងកាត់ ពិសេស​នា​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕

អត្ថបទ៖ ឧត្តរ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម