Connect with us

ព័ត៌មានជាតិ

បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០២១​នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់​ឆ្នាំ២០២២

បានផុស

នៅ

លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា ឃុំ សង្កាត់ នៅ​ឆ្នាំ​២០២២ ខាងមុខ ហើយ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ នៃ​ការរៀបចំ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០២១​នេះ គ​.​ជ​.​ប បាន​កសាង​ផែនការ​ដាក់ចេញ​នូវ​វិធានការ និង​បាន​អនុវត្ត​សកម្មភាព​ជាក់ស្ដែង​ជាច្រើន តាម​ដំណាក់កាលដែល​ការងារ​ខ្លះ​ជា​សមត្ថកិច្ច​របស់ គ​.​ជ​.​ប ហើយ​ការងារ​ខ្លះទៀត តម្រូវឱ្យមាន​ការចូល​រួម​ពី​បណ្តាភាគីពាក់ព័ន្ធ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់​របស់លោក នុត សុខុម នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។ លោក​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះបោះឆ្នោត ឆ្នាំ​២០២១ នឹងត្រូវ​ចាប់ផ្ដើម​នៅតាម​ឃុំ សង្កាត់ ពីថ្ងៃ​ទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​នេះ​។​

បើតាម​លោក នុត សុខុម កាលពី​ឆ្នាំ​២០២០ ការចុះឈ្មោះ​បោះឆ្នោត​បាន​ចំនួន​២៦៨.៦១១ នាក់ ដែល​ស្មើនឹង​៨៩,៤២ ភាគរយ នៃ​ផែន​ការដែល​បានដាក់ ហើយ​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០២០ មាន​ចំនួន​៨.៨៣១.៩៧១ នាក់ ស្មើនឹង​៨៥,០៦ ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងៗ​។ លោក​បន្តថា នៅមុន​បើក​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះ​ឆ្នោត​ឆ្នាំនេះ គជ​.​ប នឹងធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​បញ្ជី​បោះឆ្នោត​ចុងក្រោយ (​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ​២០២០) រួមទាំង​បញ្ជី​ទីតាំង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះ​ឆ្នោត​តាម​មធ្យោបាយ​មួយចំនួន​ផងដែរ ដូចជា​នៅលើ​គេហទំព័រ​របស់ គ​.​ជ​.​ប ដែលមាន​អាសយដ្ឋាន voterlist.nec.gov.kh ឬ​ចូល​រក​តាមរយៈ​កម្មវិធី​ទូរស័ព្ទ (App) Voterlist KH លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​ខ​ប​) និង​ក្រុមប្រឹក្សាឃុំ សង្កាត់ (​កបឃ​.​ស​) ហើយ​នឹងមាន​ថតចម្លង និង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ​នេះ នៅ​សាលាឃុំ សង្កាត់ និង​នៅ​ទីតាំង​ណាមួយ​ក្នុង​ឃុំ សង្កាត់ យ៉ាងតិច​១០​ថ្ងៃ​មុនពេល​ចាប់ផ្ដើម​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត គឺ​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២១​។​

ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ​នេះ មាន​គោលបំណង ដើម្បីឱ្យ​អ្នកមាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​២០២០ មក​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​។ ប្រសិនបើ ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត មិន​ត្រឹមត្រូវ​តាម​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ អ្នកបោះឆ្នោត អាច​ស្នើសុំ​កែតម្រូវ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​។​

លោក នុត សុខុម បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ នេះ គ​.​ជ​.​ប បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ សង្កាត់ និង​មេភូមិ បាន​ចុះ​ចែក​លិខិតអញ្ជើញ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​៥.៣៥៥.៩០២ នាក់ ស្មើនឹង​៦០.៦៤ ភាគរយ នៃ​ចំនួន​លិខិតអញ្ជើញ​ដល គ​.​ជ​.​ប បាន​បោះពុម្ព​។ នេះ​ជា​ទិន្នន័យបឋម ដែល គ​.​ជ​.​ប ទទួលបាន ប៉ុន្តែ​ក៏​កំពុង​អនុវត្ត​ការងារ​នេះ​បន្តទៀត នៅតាម​ភូមិ​ក្នុង​ឃុំ សង្កាត់ រហូតដល់​ថ្ងៃទី​១១ ខែតុលា ខាងមុខ​។​

ជាមួយគ្នា​ន​នោះ លោក នុត សុខុម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់គ្នា និង​បាន​សំណូមពរ​ឲ្យ​គណបក្សនយោបាយ សមាគម អង្គការ មិនមែន​រដ្ឋាភិបាល ចូលរួម​ដាក់​ភ្នាក់ងារ ឬ​អ្នកសង្កេតការណ៍ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ពិនិត្យ​តាមដាន​មើល​ដំណើរការ​នេះ ដើម្បីឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​រលូន ប្រសិទ្ធភាព និង​ជោគជ័យ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣២ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម