Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចែកមួកសុវត្ថិភាព និងអំណោយ ៥០ គ្រួសារ នៅវត្តអារញ្ញ ថ្ងៃបិណ្ឌ១

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ និងអាជ្ញាធរថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា បានចុះចែកមួកសុវត្ថិភាព និងចែកអំណោយជូនប្រជាពលរដ្ឋ ៥០ គ្រួសារ ដែលរងការប៉ះពាល់ដោយកូវីដ-១៩ នៅថ្ងៃបិណ្ឌ១ វត្តអារញ្ញស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ឈុនឡៃ បានឱ្យដឹងថា នៅរដូវដាក់បិណ្ឌ១ រហូតដល់ភ្ជុំបិណ្ឌ មានរយៈពេល១៥ ថ្ងៃ ដូច្នេះការធ្វើចរាចរណ៍ពិតជាមានការមមាញឹកណាស់ ហេតុនេះសូមបងប្អូនប្រុងប្រយ័ត្នដោយត្រូវគោរពទៅតាមច្បាប់ចរាចរណ៍គឺប្រកាន់ស្ដាំ កុំបើកបរក្នុងល្បឿនលឿនហួសកំណត់ កុំបើកបរក្នុងស្ថានភាពស្រវឹង និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ពិសេសអ្នកដែលធ្វើដំណើរតាមម៉ូតូត្រូវតែពាក់មួកសុវត្ថិភាព និងអ្នកបើកបររថយន្តត្រូវតែពាក់ខ្យែក្រវ៉ាត់។

នៅក្នុងពិធីនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានផ្ដាំផ្ញើដល់បងប្អូនដែលចូល រួមដាក់បិណ្ឌទី១ រហូតដល់បុណ្យ ភ្ជុំបិណ្ឌ សូមប្រុងប្រយ័ត្ន ត្រូវរក្សាគម្លាត ពាក់ម៉ាសការពារ នឹងត្រូវអនុវត្តឲ្យបាននូវវិធានការ ៣ កុំ និ ង៣ ការពារ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ប្រជាពលរដ្ឋដែលរងគ្រោះមកទទួលអំណោយក្នុងពិធីកាន់បិណ្ឌវេនទី១នេះ មានចំនួន៥០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេះ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ។

ក្នុងពិធីនេះដែរ មន្ត្រីនៃមន្ទីរសាធា រណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៍បានចែកមួកសុវត្ថិភាពជូនពួកគាត់ក្នុងម្នាក់១ផងដែរ។

ដោយឡែក ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រគេនបច្ច័យសម្រាប់កសាងវត្ត ចំនួន៥ពាន់ដុល្លារ និងបច្ច័យជូនដូនជី តាជី ចំនួន២៥នាក់ ដោយក្នុងម្នាក់ៗ ចំនួន ៤ម៉ឺនរៀល៕

អត្ថបទៈ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម