Connect with us

ព័ត៌មានជាតិ

ទូតអាមេរិកចោទសួរ អភិបាលខេត្តពោធិ៍សាត់​ពីរ​សំនួរ

បានផុស

នៅ

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជាបានធ្វើការចោទសួរជាសំណួរទៅកាន់លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថាធ្វើយ៉ាងណា ទើបលោកអាចដោះស្រាយបញ្ហាទំនាស់ដីធ្លី និងបញ្ហាទំនាស់ក្នុងគ្រួសារមានប្រសិទ្ធិភាព និងអាចឱ្យភាគីទាំងសងខាងអាចទទួលយកទាំងអស់គ្នា។

ការចោទសួររបស់លោកទួតសហរដ្ឋអាមេរិកនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះនៅក្នុងជំនួបនៅវេទិកាដោះស្រាយក្តីជួនប្រជាពលរដ្ឋ ក្នុងសាលាខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជាបានកោតសរសើរលោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលមានភាពល្បីល្បាញទៅលើការដឹកនាំតាមរយៈបណ្តាញសង្គមព័ត៌មាន Facebook ក៏ដូចជាបណ្តាព័ត៌មានផ្សេងៗទៀត ដែលបានដោះស្រាយក្តីក្តាំជូនប្រជាពលរដ្ឋ ជុំវិញបញ្ហាទំនាស់ដីធ្លី បញ្ហាទំនាស់ក្នុងគ្រួសារ «ក្រៅប្រព័ន្ធតុលាការ» ប្រកបដោយប្រសិទ្ធិភាព និងភាពវ័យឆ្លាត។

ជាមួយគ្នានោះលោកទួតក៏សូមចោទសួរចម្ងល់ ថាតើ «ឯកឧត្តម ម៉ៅ ធនិន ធ្វើយ៉ាងណា ទើបអាចដោះស្រាយបញ្ហាទាំងនោះ ដោយមានការយល់ព្រម និងទទួលយកពីសំណាក់ភាគីប្រជាពលរដ្ឋ?»។

ឆ្លើយតបតាមការចោទសួរ ពីសំណាក់ ឯកអគ្គរដ្ឋទូត អាមេរិក លោក ម៉ៅ ធនិន បានជម្រាបជូនថា យន្តការដែលលោកកំពុងតែដើរនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈវេទិកាសាធារណៈ ដែលបានចង្អុលបង្ហាញឱ្យថ្នាក់ក្រោមជាតិ ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកអភិបាលខេត្តបានបន្តថា ក្នុងការដោះស្រាយនោះដែរ លោកបានប្រើប្រាស់អំណាចច្បាប់ និងតួនាទីគ្រួសារ ក្នុងនាមជាកូន ជាក្មួយ ជាបង និងជាប្អូន ដើម្បីសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមជូនពួកគាត់។

លោកអភិបាលខេត្តតែងតែលើកឡើងថា «ជាការពិតណាស់ថាប្រជាពលរដ្ឋខ្មែរ គឺមានជំនឿខ្លាំងណាស់ទៅលើបុណ្យ​បាប ដែលជានិច្ចកាល អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា «គោលដៅសំខាន់នៃដោះស្រាយ គឺសំដៅឱ្យគូភាគីទាំងសង្ខាង គ្មានអ្នកចាញ់ និងគ្មានអ្នកឈ្នះ គឺឈ្នះទាំងសង្ខាង នេះជាគោលនយោបាយឈ្នះឈ្នះ ដែលជាគ្រឹះនៅក្នុងមូលដ្ឋាន សម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដែលនេះជាគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

ក្រៅពីកោតសរសើរអភិបាលខេត្តហើយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មានមោទនភាព និងមានការចាប់អារម្មណ៍ខ្ពស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ដែលបានទទួលនូវការវិនិយោគដ៏ធំទៅលើការផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុនផលិតរថយន្ត Ford។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានជម្រាបអំពីសក្តានុភាពរបស់ខេត្ត ដែលមានវិស័យកសិកម្ម វិស័យគមនាគមន៍ វិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចំនួនពីរដោយផ្តោតលើវិស័យឧស្សាហកម្ម មានកម្មករកំពុងបម្រើការងារ ប្រមាណជាង១ម៉ឺននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម