រដ្ឋបាលក្រុងបាត់ដំបង ចុះបិទទីតាំងធនាគារ កម្ពុជាពាណិជ្ជ បន្ទាប់ពីរកឃើញបុគ្គលិកឆ្លងកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋបាលក្រុងបាត់ដំបង ចុះបិទទីតាំងធនាគារ កម្ពុជាពាណិជ្ជ បន្ទាប់ពីរកឃើញបុគ្គលិកឆ្លងកូវីដ

បានផុស

នៅ

រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អភិបាលក្រុង បានចុះបិទទីតាំង ធនាគារ កម្ពុជាពាណិជ្ជ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពី​រសៀល​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០២១នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អភិបាលក្រុង ផេង សិទ្ធី បាន​មានប្រសាសន៍ថា ការចុះ​បិទ​ជាបន្ទាន់​នេះ ដោយសារតែ​ក្រុមការងារ នៃ​មន្ទីរ​សុខាភិបាល បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នៅលើ​បុគ្គលិក​របស់​ធនាគារ​ម្នាក់ ហើយ​ក៏បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តហើយ ដោយឡែក​សម្រាប់​បុគ្គលិក​ពាក់ព័ន្ធ​ផ្ទាល់ ឬប្រយោល លោក​អនុញ្ញាត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅក្នុង​ធនាគារ​នេះ​តែម្តង ព្រោះ​ទីតាំង​នេះ​មាន​បន្ទប់​ស្នាក់ និង​មាន​បន្ទប់ទឹក​ត្រឹមត្រូវ​។​

​ជា​ចុងក្រោយ ​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលទៅ​ប្រាស្រ័យ ទាក់​ការងារ​នៅក្នុង​ធនាគារ កម្ពុជា​ពាណិជ្ជ កាលពី​ថ្ងៃទី​១៨- ១៩ និង​ទី​២០ ប្រសិនជា​មានការ​សង្ស័យ ឬ​មិន​ស្រួលខ្លួន សូម​អញ្ជើញ​ទៅឲ្យ​ក្រុមគ្រូពេទ្យ​ពិនិត្យ​សំណាក​ដោយ​ឥតគិតថ្លៃ នៅ​វិទ្យាល័យ​សម្តេចឪ ឬ​ក៏​អនុវិទ្យាល័យ​ព្រះមុនីវង្សក៏បាន ដែលមាន​ទីតាំង​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាលនូវ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ក្នុងនាម​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ កម្ពុជា​នឹង​ផ្តល់​ការ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន

ព័ត៌មានជាតិ៥៩ នាទី មុន

តំណាងរាស្ត្រ​ម្នា​ក់​ថា មាន​ក្រុម​មួយ​កំពុងតែ​បំភ័ន្ត​ប្រជាពលរដ្ឋ​ឲ្យ​ភ្លេច​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​ទៅតាម​អ្វីដែល​គេ​ចង់បាន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ធនធានទឹក ​ប្រកាស​ឱ្យ​រាជធានី​ខេត្ត​ចំនួន​១៤​ ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំ​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

ពេញ​១​ថ្ងៃ​២៥​តុលា​នេះ អភិបាល​រាជធានី ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services