Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនមេសហជីព៣រូបបញ្ជូនឡើងតុលាការពាក់ព័ន្ធ​ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង​

បានផុស

នៅ

បុរស៣នាក់​ដែ​លគេ​ស្គាល់​សុទ្ធសឹង​ជា​ថ្នាក់ដឹកនាំ​សហជីព​ឯករាជ្យ​ ការពារ​កម្មករ នៃ​ក្រុមហ៊ុន​ហ្វី​និក ស៊ី​ឃ្យូ​រី​ធី ស៊ី​ស្ទី​ម ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​២២ ​ខែកញ្ញា ឆ្នាំ​២០២១ ពាក់​ពន្ធ​ករណីក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង ។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទី​១.​ឈ្មោះ ពេជ្រ បូ​រិ​ន អាយុ​៥៤​ឆ្នាំ មុខរបរ ជា​ប្រធាន​សហជីព​ឯករាជ្យ​ការពារ​កម្មករ នៃ​ក្រុមហ៊ុន ហ្វី​និក ស៊ី​ឃ្យូ​រិ​ធី ស៊ី​ស្ទី​ម ស្នាក់​នៅផ្ទះ​លេខ​២T ផ្លូវលំ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ។ ទី​២.​ឈ្មោះ សៅ មុន្នី អាយុ​៥២ ឆ្នាំ មុខរបរ ជា​អនុប្រធាន​សហជីព​ឯករាជ្យ​ការពារ​កម្មករ នៃ​ក្រុមហ៊ុន ហ្វី​និក ស៊ីឃ្យូ​រី​ធី ស៊ីស្ទេ​ម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​២០០២ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ។​ ទី​៣.​ឈ្មោះ ប៉ុន អេង​សូ អាយុ​៤០ ឆ្នាំ មុខរបរ ជា​លេខាធិការ​សហជីព​ឯករាជ្យ​ការពារ​កម្មករ មាន​អាស័យដ្ឋាន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ការចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព នៃ​ក្រុមហ៊ុន​មួយ​នោះ​បញ្ជូនទៅ​តុលាការ សមត្ថកិច្ច​ធ្វើឡើង​តាម​ការឯកភាព​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ ដោយយោង​ទៅលើ​ពាក្យបណ្ដឹង​របស់​បុគ្គល​ម្នាក់ មានមុខ​របរជា​សន្តិសុខ​ក្រុមហ៊ុន ហ្វី​និក ស៊ី​ឃ្យូ​រិ​ធី ស៊ី​ស្ទី​ម ដូចគ្នា ។

ដើមចម​នៃ​ការចាប់ខ្លួន​បុរស​ទាំង​៣ នាក់​ខាងលើនេះ ផ្តើមចេញ​កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ ពួកគេ​បានរៀបចំ​ដាក់​ប​ញ្ជូ​ល​ឈ្មោះ សន្តិសុខ​ម្នាក់​នោះ រួមទាំង​ក្លែង​ស្នាម​មេដៃ នឹង​ហត្ថលេខា ដែល​សា​ម៉ី​ខ្លួន​មិនបាន​ដឹងយកទៅ​ប្រើប្រាស់​បង្កើតរ​ចនាស​ម្ព័​នស​ហជីព​មួយ​ឈ្មោះថា (​សហជីព​ឯករាជ្យ​ការពារ​កម្មករ​) ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ ។ ក្រោយមក​សហ​ជី​នោះ​តែងតែ​មានរឿង​រកាំរ​កុះ​ការងារ​ជាមួយ​ក្រុមហ៊ុន ហើយ​ពួកគេ​បានរៀបចំ​នូវ​លិខិតស្នាម ស្នើសុំ​ជួយ​អន្តរាគមន៍​ដាក់ជូន​នាយកដ្ឋាន​ដោះ​ស្រាយ​វិវាទ​ការងារ ក្នុង​គោលបំណង​ប្តឹង​តតាំង​ជាមួយ​ក្រុមហ៊ុន ហ្វី​និក ស៊ី​ឃ្យូ​រី​ធី ស៊ី​ស្ទី​ម ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​រាល់​លិខិតស្នាម​របស់ (​សហជីព​ឯករាជ្យ​ការពារ​កម្មករ​) គឺមាន​ក្លែង​ស្នាម​មេដៃ នឹង​ហត្ថលេខា ដើមបណ្តឹង​នៅក្នុង​នោះដែរ ទើប​កើតជា​ការប្តឹង​គ្នា​រហូត​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​៣ រូប បញ្ជូន​ឡើង​តុលាការ​នោះ។

ជនសង្ស័យ​ទាំង​៣នាក់ កំពុងស្ថិត​ក្នុងការ​ស៊ើបសួរ​របស់​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​ស​ម្រេច​យ៉ាងណាទេ​រហូតដល់​រសៀល​ថ្ងៃនេះ ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម