Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពង់ធំ​​ មាន​​មនុស្ស​អាយុ​លើស ១០០ ឆ្នាំ ចាក់វ៉ាក់សាំងច្រើន​ជាង​គេ

បានផុស

នៅ

ភ្នំពេញ៖ មកដល់ពេលនេះ មានព្រះសង្ឃនិងលោកតាលោកយាយ ដែលមានព្រះជន្មនិងអាយុលើស ១០០ ឆ្នាំ ចំនួន ១១៧ អង្គនិងនាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ និងបានទទួលជាអំណោយសប្បុរសធ៌មដ៏ខ្ពង់ខ្ពស់ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។នេះបើ តាមការថ្លែងឱ្យដឹងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១២ ឆ្នាំឡើងនៅសាលាខេត្តកំពង់ចាមកាលពីថ្ងៃទី២១ខែកញ្ញា ២០២១ លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឲ្យដឹងថា នៅក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងដំបូងក្រុមការងារបានរាយការណ៍ថាមានលោកយាយវ័យ ១០១ ឆ្នាំម្នាក់ធ្លាប់រស់នៅស្រុកបារាំងបានមករស់នៅស្រុកខ្មែរជាមួយកូនចៅនៅភ្នំពេញ បានមកចូលរួមស្ម័គ្រចិត្តចាក់វាក់សាំងបង្ការជំងឺកូវីដ១៩។

លោកស្រីក៏បានរាយណ៍ជូនសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចបានដាក់បទបញ្ជាភ្លាមឱ្យរៀបចំអំណោយសប្បុរស ធម៌របស់សម្តេចប្រគល់ជូនគាត់ (លោកយាយវ័យ១០១ឆ្នាំ) ជាមួយថវិកាចំនួនបីលានរៀល គឺក្រុមការងារបានសម្រង់ស្ថិតិទៅក៏មានលោកតាលោកយាយជាង ១០ នាក់បន្ថែមទៀត។

លោកស្រីបានបន្តថា ជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី ២១ ខែកញ្ញា នេះ លោកស្រីបានធ្វើដំណើរជិតពីរម៉ឺនគីឡូម៉ែត្របានទៅជួបព្រះសង្ឃ លោកយាយលោកតាទូទាំងរាជធានីខេត្ត លើកលែងតែខេត្តមណ្ឌលគិរី,ខេត្តព្រះសីហនុ,ខេត្តកែបនិងខេត្តបន្ទាយមានជ័យ អត់មានមនុស្សចាស់អាយុលើស ១០០ ឆ្នាំ។ ដោយឡែកខេត្តកំពង់ចាមមានព្រះសង្ឃ លោកយាយលោកតារហូតដល់ ១១ អង្គនាក់ ហើយខេត្តកំពង់ធំគឺជាខេត្តដែលមានលោកយាយលោកតាអាយុលើស១០០ ឆ្នាំច្រើនជាងគេចំនួន១៨ នាក់ និងសរុបទូទាំងប្រទេសមានចំនួន ១១៧ អង្គនាក់ក្នុងនោះលោកយាយមានចំនួន ៧៩ នាក់ ៕​

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម