រដ្ឋបាល​រាជធានី​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៤​ថ្ងៃ​ទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៤​ថ្ងៃ​ទៀត

បានផុស

នៅ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការ​ជួបជុំ ឬ ការ​ប្រមូលផ្តុំ មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​)​ទៀត ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​២២​កញ្ញា ​២០២១​នេះ ដែល​ក្នុង​សេចក្តី​ជូនដំណឹង គឺ​ត្រូវ​បាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការ​ជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខ​ណះ ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចខាងក្រោម​៖

– គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដែល​មិនទាន់មាន​គោលការណ៍​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ ត្រូវ​បន្តធ្វើ​ការបណ្តុះបណ្តាល​តា​ម​ប្រព័ន្ធ​អន​ឡាញ​

– អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ – រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សួន​កម្សាន្ត​នានា​- អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ចឹ​ម​គ្រប់​ប្រភេទ

– ហាង​លក់ នឹង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​

– រោងភាពយន្ត រោង​សម្ដែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។​

​ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ជូ​ប​ជុំ ឬ ការប្រមូលផ្តុំ មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើសពី ១៥ (​ដប់​ប្រាំ​) នាក់ លើកលែងតែ​ក្នុងករណី ដូចខាងក្រោម​៖

– ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅឋាន ឬ ទី​សំណាក់​ជាមួយគ្នា​

– ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រោយពេល​យក​

​សំណាក​សាកសព​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​

– ការ​ជួប​ជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត វិធានការ​សុខាភិបាល ជាអាទិ៍ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ និង​ការចាក់​វ៉ាក់​សាំង ការពារ​ជំងឺ​កូ​វីដ​-១៩

– ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​

– ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​ក្នុងការ បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​

– ការ​ជួប​ជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ របស់​សាលា​ជម្រះ​ក្តី​

– ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​។​ រាល់​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវបាន​ហាមឃាត់​។

​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវបាន​ហាមឃាត់​ដូច​ក្នុង​ប្រការ​២ និង​ការជួបជុំ ឬ ការ ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​ត្រូវបាន​លើកលែង​ដូច​ក្នុង​ប្រការ​៣ នៃ​សេចក្ដីសម្រេច​នេះ ត្រូវអនុវត្ត​វិធានការ សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ·៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប្រគល់​ភារកិច្ច​ជូន​គណៈ​បញ្ជាការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សហការ​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​រដ្ឋបាល ដូច​មាន ចែង​ក្នុង​ខ្លឹមសារ​នៃ​សេចក្ដីសម្រេច​នេះ ឱ្យមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។

ក្នុង​ករណី​រក​ឃើញ​ថា ​បុគ្គល ឬ នីតិបុគ្គល​ទាំងឡាយ​ណា ដែល​បំពាន​វិធានការ​នេះ ត្រូវ​អនុវត្ត​ទណ្ឌកម្ម រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួម​ទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ ចំ​ពោះបុគ្គល​ល្មើស ស្របតាម​ច្បាប់​ស្តី​ពី​វិធានការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​។

ចំពោះ​ទីតាំង​ដែលមាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែល​ត្រូវបាន​បិទ​ទីតាំង​មុនពេល​ចូល​ជា​ធរមាន សេចក្តីសម្រេច​នេះ និង​ទីតាំង​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ​៖ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បន្ត​គ្រប់គ្រង និង​ចាត់វិធានការ​ឱ្យបាន​ចប់សព្វគ្រប់ ដើម្បី​កាត់ផ្តាច់​ឫសគល់​នៃ​ប្រភព​ចម្លងជំងឺ​កូ​វីដ​-១៩។ ចំពោះ​ទីតាំង​ដែលមាន​ករណី​វិជ្ជមាន​ថ្មី​ជំងឺ​កូ​វីដ​-១៩ ក្រោយពេល​ចូល​ជាធរ​មាននៃ​សេចក្តីសម្រេច​ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ សុខាភិបាល និង​វិធានការ​រដ្ឋបាល​ជាបន្ទាន់ ដោយ​ត្រូវ​បិទ​ទីតាំង​ជា​ផ្ទះ​៖-​បន្ទប់​ជួល ឬ អគារ ឬ អាជីវ​កម្មដ្ឋាន ឬ ជា​ច្រក​ផ្លូវ ឬ ជា​ប្លុក​តូចៗ ឬ ដាក់​ផ្លាកសញ្ញា​សម្គាល់ “​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ និង​ត្រូវ​កំណត់​អ្នកពាក់ព័ន្ធ​ដែល​ត្រូវយក សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ព្រមទាំង​ត្រូវអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។

ចំពោះ​ទីតាំង​ដែល​បាន​រកឃើញថា​មានការ​ឆ្លង​រាលដាល​ជំងឺ​កូដ​-១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់ វិធានការ​ឆ្លើយតប​ប​ន្ទា​ន់ សំដៅ​គ្រប់គ្រង និង​កាត់ផ្ដាច់​កុំឱ្យ​ឆ្លងទៅ​តំបន់​ផ្សេងទៀត ព្រមទាំង​ត្រូវធ្វើ​ការស្រាវជ្រាវ​រក អ្នកពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ស្របតាម​អភិក្រម “​រកឃើញ​ឆាប់រហ័ស គ្រប់គ្រង​បាន​លឿន និង​ការ កាត់ផ្ដាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ពេលវេលា​”៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៤៤ នាទី មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៥៥ នាទី មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​នឹងធ្វើ​ការ​បិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ដល់​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services