រដ្ឋបាលខេត្តកំពង់ចាម សម្រេច​បិទ​ផ្សារ​ស្ពឺ​ស្រុក​ចំការ​លើ​រយៈពេល១៤​ថ្ងៃ​សិន ខណៈ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម សម្រេច​បិទ​ផ្សារ​ស្ពឺ​ស្រុក​ចំការ​លើ​រយៈពេល១៤​ថ្ងៃ​សិន ខណៈ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩

បានផុស

នៅ

កំពង់ចាម ៖ រដ្ឋបាល​ខេត្ត​កំពង់ចាម ចេញ​សេចក្តីសម្រេច ស្តីពី​ការ​បិទ​ខ្ទប់​ផ្សារ​ស្ពឺ ស្រុកចំការ​លើ រយៈពេល ១៤​ថ្ងៃ​សិន ខណៈ​មាន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ រក​ឃើញ​វិជ្ជមាន​ជា​បន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌មាន​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី​២២ ខែកញ្ញា នេះ រហូតដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២១ គឺ​រយៈពេល​១៤​ថ្ងៃ ត្រូវ​បិទ​ខ្ទប់​ផ្សារ​ស្ពឺ ស្ថិតក្នុង​ឃុំ​ស្ពឺ ស្រុកចំកា​រលើ ដោយសារតែ មាន​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​មាន​វិជ្ជមាន​កូ​វីដ​-១៩ ជា​បន្តបន្ទាប់។

​ដូច្នោះ ​អាជ្ញាធរ​ខេត្ត​កំពង់ចាម ក៏​ផ្សព្វផ្សាយ​អំពាវនាវ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប​ង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ត​អនុវត្តន៍ វិធានការ​សុខាភិបាល បី​កុំ និង បី​ការពារ ឲ្យ​ខ្ជាប់ខ្ជួន៕

អត្ថបទរូបភាព ៖ ហុង ម៉េងហ៊ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services