Connect with us

ព័ត៌មានជាតិ

បញ្ជ្រាប​ការយល់ដឹង​ ការអនុវត្ត​ស្តង់ដារ​ SOP ដល់​​អាជីវករ​​ដឹកជញ្ជូនភ្ញៀវឡើង-ចុះ ភ្នំប្រាសាទព្រះវិហារ​

បានផុស

នៅ

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងប្រាប់ កម្ពុជាថ្មី ឱ្យដឹងនេះថា ថ្មីៗនេះមានកិច្ចប្រជុំមួយ​ ជាមួយក្រុម​​អាជីវករ ដឹក​ជញ្ជូនភ្ញៀវឡើង-ចុះ ​ភ្នំប្រា​សាទព្រះវិហារ​ ​​ដើម្បីផ្សព្វផ្សាយ​ពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិ​បត្តិស្តង់ដារអប្បបរមា (SOP) សម្រាប់​រមណីយដ្ឋានទេសចរណ៍ ​របស់ក្រសួងទេសចរណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក គង់ ពុទ្ធិការ​ ​កិច្ចប្រជុំនោះ ​ជាការបញ្ជ្រាប​ការយល់ដឹង​ ដើម្បីឱ្យការអនុវត្តនោះប្រព្រឹត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីត្រៀមបើកទេសចរណ៍នៅតាមរមណី​យដ្ឋាននានាឡើងវិញ​។

លោកមានប្រសាសសន៍ថា ប្រាសាទព្រះវិហារ​មិនទាន់បានបើកដំណើរការឡើងវិញ​នោះទេ នោះគ្រាន់តែប្រជុំផ្សព្វផ្សាយ ដើម្បីត្រៀមបើកឡើងវិញតែប៉ុណ្ណោះ។ ​មានន័យថា នៅពេលចាប់ផ្ដើមបើកដំណើរការឡើងវិញ នឹង​ត្រូវ​អនុវត្តវិធានការ​ទាំងអស់នេះជាមួយគ្នា ដូច្នេះនេះ​​ជាការបញ្ជ្រាបការយល់ដឹងទៅដល់អ្នកពាក់ព័ន្ធទៅនឹងសេវាកម្មទេសចរណ៍ទាំងអស់ នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ហើយ​នៅពេលបើកដំណើរការឡើងវិញ គឺ​អាចអនុវត្តបានដោយរលូនតែម្តង។

​កិច្ចប្រជុំនោះ បានផ្តោតសំខាន់លើ​៣ ចំណុច​ ទី១. ប្រកាស ស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍។ ទី២. សេចក្តីសម្រេចស្តីពី ការដាក់ឱ្យអនុវត្តនីតីវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។ ទី៣. សេចក្តីណែនាំ ស្តីពីការអនុវត្តប្រកាសលេខ០៨៥ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។

ជាលទ្ធផលទទួល កិច្ចប្រជុំបានកំណត់ឱ្យ អាជីវកររកស៊ីដឹកជញ្ជូនភ្ញៀវទេសចរឡើង-ចុះ នៅភ្នំប្រាសាទព្រះវិហារ ទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូស តាមការកំណត់របស់ក្រសួងទេសចរណ៍ និងបាញ់អាកុល។ ជាមួយគ្នានោះ ត្រូវពិនិត្យកម្ដៅជូនភ្ញៀវមុនឡើងរថយន្ត ហើយភ្ញៀវទេសចរណ៍ ត្រូវស្កេនកូដឱ្យបានគ្រប់គ្នា នៅពេលមកដល់ចំណតរថយន្តរមណីយដ្ឋាន ហើយថែមទាំងបើកកញ្ចក់រថយន្ត នៅពេលបើកបរ។ ចំណែកភ្ញៀវទេសចរណ៍ត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា។

រមណីយដ្ឋានប្រាសាទព្រះវិហារ គឺជាតំបន់រមណីយដ្ឋាន ​បេតិកភណ្ឌ វប្បធម៌ និង​ធម្មជាតិ​ គ្របដណ្ដប់លើផ្ទៃដីជាង ​២០ គីឡូម៉ែត្រ ស្មើនិង ​២៣,០០០ហិចតា​ ជាតំន់មានសក្ដានុពល។ រមណីយដ្ឋាននេះ មាន​៤កន្លែងសំខាន់ៗដូចជា ទី១. មាន ៧ភូមិ ជាភូមិរណបជុំវិញតំបន់រមណីយដ្ឋាន ទី២. សារមន្ទីរធម្មជាតិមានផ្ទៃដី ១៧០ហិចតា ទី៣. តំបន់ការពារព្រៃឈើ ទី៤. ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារមាន ​៧ភូមិ ស្ថិតក្នុងឃុំស្រអែម ដែលជាភូមិរណបតំបន់បេតិកភ័ណ្ឌប្រាសាទព្រះវិហារ៕

អត្ថបទ៖ ​​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម