ព័ត៌មានជាតិ
ទារកអាយុ២១ថ្ងៃ មានជំងឺស្ដួចត្បៀតសរសៃឈាមក្រហមបេះដូង ត្រូវបានជួយសង្គ្រោះដោយជោគជ័យ
បើតាមការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផេករបស់លោកវេជ្ជបណ្ឌិតDr Beat richner បានបង្ហោះនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ទោះស្ថិតក្នុងបរិបថនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី ក៏ការវះកាត់បេះដូងដ៏ស្មុគស្មាញ នៅតែបន្តជាប្រក្រតីក្នុងគន្លងថ្មី ប្រកបដោយគុណភាព ។
ជាក់ស្តែងមានទារកតូចនេះអាយុទើបបាន២១ថ្ងៃ ទម្ងន់២គីឡូ៧ខាំ បញ្ជូនមកពីមន្ទីរពេទ្យឯកជនមួយ ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត មានជំងឺស្តួចត្បៀតសរសៃឈាមក្រហមបេះដូងពីកំណើត និងមានសរសៃឈាមក្រហមតភ្ជាប់សរសៃឈាមសួត នាំឲ្យរីកបេះដូង ។
ចាំបាច់ត្រូវវះកាត់កែតម្រូវជាបន្ទាន់ និងអរគុណក្រុមគ្រូពេទ្យឯកទេសបេះដូងកម្ពុជានៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដឹកនាំដោយលោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន ដែលបានជួយសង្គ្រោះជីវិតទារកតូចម្នាក់នេះ ។
រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់១ដុល្លាររបស់លោកអ្នក គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត និងអរគុណគន្ធបុប្ផា អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា អរគុណមូលនិធិគន្ធបុប្ផាស្វីស៕
អត្ថបទ៖ រស្មី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង