Connect with us

ព័ត៌មានជាតិ

តំណាងក្រសួងនគរបាលវៀតណាម បង្ហាញក្តីរីករាយ ដែលទទួលបានកិច្ចសហប្រតិបត្តិការដ៏ល្អពីកម្ពុជា

បានផុស

នៅ

​ការបង្ហាញ​ក្តី​រីករាយ​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង្វៀន ហាយ​សឺ​ន ប្រធាន​ស្ថាន​តំណាង​ក្រសួង​នគរបាល​អម​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដែល​សម្តេច​បានអនុញ្ញាត​ឲ្យ​ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា នាឱកាស​លោក​ត្រូវ​បញ្ចប់​អាណត្តិ​ការងារ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ការស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់ ព្រមទាំង​កោតសរសើរ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង្វៀន ហាយ​សឺ​ន ដែល​បាន​ខិតខំ​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងនាម​ជា​ប្រធាន​ស្ថាន​តំណាង​ក្រសួង​នគរបាល​វៀតណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទីតាំង​នៅក្នុង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។

សម្ដេច​បន្តថា ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម តែងតែមាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាង​ល្អប្រសើរ និង​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​នេះ​ជា​បន្តទៀត​ទៅ​អនាគត​។ សម្ដេច​ក៏មាន​សេចក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នក​បន្ត​អាណត្តិ​ការងារ​ក្រោយពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នឹង​បន្ត​នូវ​អ្វី​ដែលជា​សមិទ្ធផល​ដែល​ក្រសួង​ទាំងពីរ​មាន​នាពេល​កន្លងមក និង​ព​ង្រី​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែមាន​វឌ្ឍន​ភាពល្អ​ប្រសើរ​ថែមទៀត​។​

​ជាការ​ឆ្លើយត​ប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង្វៀន ហាយ​សឺ​ន ក៏បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តូ ឡឹម ជូន​ចំពោះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​បាន​ជម្រាប​សម្ដេច​ទៀតថា លោកពិតជាមានសេចក្ដីរីករាយ និងកិត្តិយសណាស់ ដែលបានបំពេញទទួលតួនាទីជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ក៏បាន​បង្ហាញ​ភាព​រីករាយ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង​ទាំងពីរ​នៅក្នុង​អាណត្តិ​ការងារ​៣​ឆ្នាំ​កន្លងមកនេះ​។ លោក​បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ដែរ​ថា ក្រោយពី​បញ្ចប់​អាណត្តិ​ការងារ​នៅ​កម្ពុជា លោក​នឹង​បន្ត​ខិតខំ​ដើរតួនាទី​ក្នុងការ​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​សាកលវិទ្យាល័យ​កាន់​ធើ​វៀតណាម ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​ប្រទេស​ទាំងពីរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម