Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ និងស.ស.យ.ក រួមគ្នាប្រកាសដាក់ឱ្យដំណើរការ«កម្មវិធីស្វ័យសិក្សា»ជាផ្លូវការ​

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាស​.​ស​.​យ.ក បានរួម​គ្នា​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​«​កម្មវិធី​ស្វ័យ​សិក្សា​»​ជា​ផ្លូវការ​បន្ទាប់ពីធ្វើការ​សាកល្បង​រយៈពេល​៥​ខែ​រួចមក​។​

ពិធី​ប្រកាស​នេះ​ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែកញ្ញា ​ឆ្នាំ​២០២១ ​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុ​វ​ត្តិ​ ក្រោម​អធិបតីភាព លោកបណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ​និង លោក ​ហ៊ុន​ ម៉ា​នី ​ប្រធាន​គណៈកម្មការ​អប់រំយុវជនកីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លៃ​ង​អំណរគុណ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែលមាន​លោក​ ហ៊ុន ​ម៉ា​នី​ ជាអ្នកដឹកនាំ​បាន​បង្កើត​កម្មវិធីសិក្សា​បែប​អេ​ឡេច​ត្រូ​និ​ចនេះ​ឡើង​ ដើម្បី​ផ្តល់ឱកាស​កាន់តែច្រើន​ថែមទៀត​ដល់​សិស្ស​ក្នុង​ការធ្វើ​ស្វ័យ​សិក្សា​ក៏ដូចជា​ផ្តល់ឱកាស​ដល់​លោក​គ្រូ​អ្នក​គ្រូយក​កម្មវិធីសិក្សា​ទាំងនោះ​ក្នុងការ​បន្ត​ជួយ​បង្រៀន​សិស្ស​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ​នៅក្នុង​រយៈពេល​៥​ខែ​នេះ​ មាន​អ្នក​ចុះឈ្មោះ​ចូលរៀន​មាន​ប្រមាណ​២៤​ម៉ឺន​នាក់ ​និង​មាន​អ្នកប្រើប្រាស់​ប្រមាណ​២​លាន​នាក់​ហើយ​គិត​ជា​មធ្យមក្នុង​១​ថ្ងៃ​មាន​អ្នកប្រើ​ប្រាស់​ប្រមាណ​៧០០០​នាក់​។​

លោក​រដ្ឋមន្ត្រី​បានចាត់ទុក​កម្មវិធីសិក្សា​នេះ​ ជាការ​បង្កើន​នូវ​កម្មវិធី​បន្ថែម​ពីលើ​កម្មវិធី​សិ​ក្សា​បែប​អេ​ឡេ​ត្រូ​និ​ច​ដែល​ក្រសួង​បាន​បង្កើតឡើង​ និង​បានដាក់​ឱ្យប្រើ​ប្រាស់​ដែលជា​ការ​រួម​ចំណែក​ធ្វើឱ្យ​ធនធាន​ការសិក្សា​កាន់តែ​សម្បូរ​បែប​សិស្ស​កាន់តែ​មានឱកាស​ក្នុងការប្រើប្រាស់​ក្នុងការ​យកទៅ​ពង្រឹង​ចំណេះដឹង​ក៏ដូចជា​ត្រៀមខ្លួន​ដើម្បី​ប្រឡង​សញ្ញាបត្រ​ក៏ដូចជា​ផ្តល់ឱកាស​ដល់​អ្នកគ្រូ​លោកគ្រូ​បង្កើន​នូវ​បំណិ​ន​វិជ្ជាជីវៈ​ក្នុងការ​បង្រៀន​ថែមទៀតក្នុងសម័យ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា «​យើ​បាន​វាយតម្លៃ​ងា​ពីរ​ឆ្នាំ​នៃ​កូ​វីដ​បាន​វាយលុក​នៅ​កម្ពុជា​ ក៏ដូចជា​នៅ​ពិភពលោក​យើងក៏បាន​យក​ឱកាស​នេះ​ប្រែក្លាយ​វិបត្តិ​កូ​វីដ​នេះ​ទៅជា​ឱកាស​ការអប់រំ​បែប​ឌីជីថល​ហើយក៏ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​បំ​ណិ​ន​សតវត្ស​ទី​២១​ ដែលជា​បំ​ណិ​ន​មួយ​យ៉ាង​សំ​ខាន់​ហើយ​អ្នក​គ្រូលោកគ្រូ​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ខាង​ផ្នែក​ឌីជីថល​នេះ​ហើយ​បា​នវា​យ​តម្លៃ​ថា ​កម្ពុជា​បាន​ដើរទៅ​មុខ​១០​ឆ្នាំ​ក្នុងការ​អនុវត្ត​បំ​ណិ​ន​ឌីជីថល​នេះ​»​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ ជា​ទិសដៅ​ក្រសួង​អប់រំ​បានដាក់​ចេញ​ថា​នឹង​បន្ត​ការធ្វើ​វិ​និយោគ​ការអប់រំ​តាមបែប​ឌីជីថល​ និង​ការបំពាក់​សាលារៀន​នូវ​កុំព្យូទ័រ​និង​លើក​ចិត្ត​ឱ្យ​សិស្សមាន​ការប្រើប្រាស់​អេប​ទាំង​ទូរទស្សន៍ទាំង​ឯកសារ​ដើម្បី​អនុវត្ត​ការអប់រំ​តាម​បែន​ចម្រុះ​នេះ​។​

លោក​ ហ៊ុន ​ម៉ា​នី​ ប្រធាន​គណៈកម្មការ​អប់រំ យុវជនកីឡា កិច្ចការ​សាសនា វប្បធម៌និង​ទេសចរណ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​មានប្រសាសន៍ថា​ ការបង្កើត អេប​«Moeys E.Learning» គឺជា​ការចូលរួម​ចំ​ណែ​កមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុង​ការឱ្យ​សិស្សា​នុ​សិស្ស​យើងបាន​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង​ក្នុងអំឡុង​ពេលដែល​កម្ពុ​ជា​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ដែល​ធ្វើឱ្យ​សាលារៀន​ត្រូវ​ផ្អា​កការសិក្សា​តម្រូវឱ្យ​សិស្ស​រៀន​តាម​អន​ឡាញ​និង​យក​សន្លឹកកិច្ចការ​សាលា​ទៅធ្វើ​នៅតាម​ផ្ទះ​។​

លោក​បាន​បន្តថា​ អេប «Moeys E.Learning»​អាចឱ្យ​អ្នកសិក្សា​ងាយស្រួល​ចំណាយ​ថវិកា​តិចតួច​បំផុត​ដោយ​គ្រាន់តែ​ដោ​ន​ឡូត​តែមួយ​ដង​អាច​មើល​បាន​រហូត​ដោយ​មិនចាំបាច់​ប្រើ​អ៊ិន​ធើ​ណែ​ត​ទៀត​ទេហើយ​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ​គឺ​គ្រួសារ​ដែលមាន​ទូរស័ព្ទដៃ​មួយគ្រឿង​តែមាន​កូនចៅ​រៀន​ថ្នាក់​ខុសគ្នា​ក៏​អា​ចដោ​ន​ឡូត​ទៅតាម​ថ្នាក់​នីមួយៗ​បានដែរ​ព្រោះ​ទូរស័ព្ទ​មួយអាចបង្កើត​គណនី​ចំនួន​៥​ដោយ​អាច​ចែកវេន​គ្នា​រៀន​បាន​។​

យ៉ាងណាក៏ដោយ លោក ហ៊ុន​ ម៉ា​នី​ បាន​លើកឡើងថា​ «​ការបង្កើត​អេប​នេះ ​គឺ​សម្រាប់​ប្រជាពលរដ្ឋ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់គ្នា​សិស្សានុសិស​ស្សទាំង​អស់មិ​ន​មែន​សម្រាប់តែ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​នោះទេ ​គឺ​សូម្បីតែ​សិស្សានុសិស្ស​ចូលរួម​ចុះឈ្មោះ​ប្រើ​ឱ្យបាន​ច្រើននោះ ​ពួកយើងខ្ញុំ​ដែលជា​អ្នកបង្កើត​អេប​នេះ​សប្បាយចិត្ត​»​។​

ជាមួយគ្នានេះដែរ លោក ហ៊ុន​ ម៉ា​នី​ នឹង​ខិតខំ​ធ្វើការ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​បង្កើត​កម្មវិធីថ្មីៗ​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីកចំរើន​ស្របទៅតាម​បច្ចេកវិទ្យា​៤​ចុច​សូន្យ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម