ក្រសួងការងារ និងសហព័ន្ធសេវាអប់រំនៅកម្ពុជាប្តេជ្ញារួមគ្នាលើកកម្ពស់ការបណ្តុះបណ្តាលធនធាន​មនុស្ស​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងការងារ និងសហព័ន្ធសេវាអប់រំនៅកម្ពុជាប្តេជ្ញារួមគ្នាលើកកម្ពស់ការបណ្តុះបណ្តាលធនធាន​មនុស្ស​

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ដែលមាន​សមាជិក​ប្រមាណ​ជិត​១០០​ស្ថាប័ន​បានប្តេជ្ញា​រួមគ្នា​លើកកម្ពស់​ការអប់រំ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ដើម្បី​កសាងបាន​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ច្បា​ស់លាស់ គំនិត​ឆ្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ទាំង​ក្នុង​ស្រុក និង​តំបន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ពិតជា​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ជា​លំដាប់​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា « ជាការ​ពិតណាស់បច្ចុប្បន្ននេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​យក​ចិត្ត​ទុក​ខ្លាំងក្លា​ណាស់​ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្សដោយបាន​បង្កើត​សាលារៀន​គ្រប់​កម្រិត ស្ទើរតែ​គ្រប់​ទីកន្លែងដោយ​ធ្វើយ៉ាងណា​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ក្មួយៗបាន​សិក្សា​រៀនសូត្រ​ឲ្យ​មានចំណេះដឹង​ខ្ពង់ខ្ពស់ ដើម្បី​ជា​បង្អែក​ដ៏​រឹងមាំ​ក្នុង​ការកសាង​ខឿនសេដ្ឋកិច្ច​ជាតិ​។​

ឱកាស​ជាច្រើន​ទៀត​ត្រូវបាន​រដ្ឋាភិបាល​បានផ្តល់​ជូន​ចំពោះ​និស្សិតនូវ​អាហារូបករណ៍​ដើម្បី​បន្ត​ការ​សិក្សា​នៅក្រៅ​ប្រទេសជាមួយនឹង​ចំណេះដឹង បទពិសោធន៍ និង​បច្ចេកវិទ្យា​ជាច្រើន​បន្ថែម​ពី​បណ្តា​ប្រទេស​ដែល​ក្មួយៗ​បាន​ទៅ​សិក្សា​រៀនសូត្រ​នៅ​ទីនោះ​»​។​

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​មានប្រសាសន៍ថា គោលបំណង​របស់​សហ​ព័ន្ធ​ចូលជួប​សម្តែង​ការ​គួរ​សមនាឱកាស​នេះ គឺ​ដើម្បី​សុំ​ការគាំទ្រ​ពី​លោក​រដ្ឋមន្ត្រី និង​ចង់​មានការ​ទទួលស្គាល់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ផ្លូវការ ដើម្បី​បន្ស៊ី​នូវ​សកម្មភាព និង​បេសកម្ម​រួម​ជាមួយគ្នា​នាពេលខាងមុខ​។​

ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រីលើកឡើងថា នេះ​ក៏​ជា​គំនិត​ផ្តួចផ្តើម និង​ជា​យន្តការ​សម្រាប់​សម្រប​សម្រួលរវាង​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​សកម្មភាព​ដូចគ្នាដើម្បី​រួមគ្នា​ធ្វើ​កិច្ចការ​ខាង​ផ្នែក​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស ទាំង​អប់រំ និង​បណ្តុះបណ្តាល​នេះ​ទៀតសោត គឺ​ស្ថិតក្នុង​ក្របខណ្ឌ​អាទិភាព​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដែល​បច្ចុប្បន្ន​ផ្នែក​បច្ចេកវិទ្យា មានការ​អភិវឌ្ឍ​រីកចម្រើន​ខ្លាំងណាស់ដែល​ទាមទារ​ចាំបាច់​ឲ្យ​មានការ​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​

លោក​រដ្ឋមន្ត្រី​បានស្នើ​ឱ្យ​ខាង​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា សហការ​រៀបចំឲ្យ​មាន​ការចុះ​កិច្ចព្រម​ព្រៀង​ជាមួយគ្នា (MOU) រវាងក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថា​តើ​ចង់​សហការ​អ្វីខ្លះ​ជាមួយ​ក្រសួង​? ហើយ​ខាង​សហព័ន្ធទទួលខុសត្រូវ​អ្វីខ្លះ​?ហើយ​ខាង​ក្រសួង​ជួយ​គាំទ្រ​បន្ថែម​លើ​អ្វី​បាន​ខ្លះ​?

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​សម្តែង​ការពេញចិត្ត​ក្នុងការ​ចូលរួម​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈធ្វើយ៉ាងណា​ដើម្បីឱ្យ​បេសកម្ម​រួម​លើ​កិច្ចការងារ​អប់រំ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា​កាន់តែ​មានគុណ​ភាព ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ឈាន​ទៅមុខ​ឥតឈប់ឈរ​។​

គួរ​បញ្ជាក់ថា សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ជា​សមាគម​មួយ​ដែល​ទើបតែ​បង្កើតឡើង និង​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃដោយ​រួម​ផ្តុំ ស្ថាប័ន សមាគម​អប់រំ និង​បណ្តុះបណ្តាល​ប្រមាណ​ជិត​១០០​ស្ថាប័នហើយ​កំពុង​បន្ត​ទទួល​សមាជិក​ចូល​ជាប្រចាំ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤១ នាទី មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៤៥ នាទី មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៥៤ នាទី មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៦០ នាទី មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍១ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services