Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យពិចារណា ថាតើគួរផ្អាកពិធីកាន់បិណ្ឌ ឬក៏កាត់បន្ថយតាមរបៀបណាមួយ?

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងពេលកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ២ថ្ងៃមកនេះ សង្កេតឃើញថា ទីវត្តអារាមមួយចំនួន បានផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ស្ថានភាព​បែប​នេះ បានបង្កើតទៅជាកង្វល់មួយទៅដល់សម្ដេចតេជោ ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹក​នាំ​ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩នេះ។

ក្នុងសារជាសំឡេងនៅល្ងាចថ្ងៃទី២៣ ខែកញ្ញានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រសិនបើ​មាន​ការ​ឆ្លង​រា​លដាលបែបនេះ ច្បាស់ណាស់ថា បញ្ហាកូវីដនឹងកើតឡើង ដោយបើត្រឹម២០ ទៅ៣០ភាគរយ នៃវត្ត​អារា​មនៅ​ទូទាំង​ប្រទេស ដែលនឹងនាំទៅដល់ការឆ្លង រហូតទៅដល់ជាង២ពាន់វត្ត ហើយនឹងអាចឆ្លងទៅ​ដល់សហគមន៍​នានា​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រង់ចំណុចនេះសម្ដេចតេជោ ហ៊ុន សែន បានគោរពស្នើដល់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងសម្ដេចព្រះ​សង្ឃនាយកមេត្តាពិចារណា តើគួរគប្បីធ្វើយ៉ាងណា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ តាមរបាយការណ៍ ដែល​សម្ដេចតេ​ជោ ហ៊ុន សែន ទទួលបាន គឺនៅវត្តចំពុះក្អែក មានករណីឆ្លងរហូតដល់៤៥ករណី ហើយតម្រូវឲ្យមា​ន​ការ​បិទវត្តតែម្ដង។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យគណៈសង្ឃនាយក ចូលរួមជា​មួយ​​ក្រសួងធម្មការ និងសាសនា ធ្វើការពិនិត្យបន្ទាន់ ដោយគិតគូទៅលើវិធានការបន្ទាន់ទាំងឡាយ ដែលរៀបចំ​ឡើងដោយក្រសួងសុខាភិបាល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ប្រសិនបើយើងបន្ត អាចថា លទ្ធផលដែលយើងទទួលបាន ក្នុងរយៈ​ពេលកន្លងទៅនេះ គឺនឹងមានការរីករាលដាលធ្ងន់ធ្ងរ ហួសពីការគិត ដែលយើងបានគិតនៅមុនពេលបុណ្យ ព្រោះជា​តំបន់ឆ្លង ព្រោះមនុស្សពីគ្រប់ទីកន្លែង ចូលទៅកាន់វត្តអារាម ក្នុងពេលដែលមានវត្តដែលតា ចូលមកដល់ សភា​ព​ការ​ណ៍នេះ គឺជាសភាពការណ៍គ្រោះអាសន្នមួយដ៏ធ្ងន់ធ្ងរ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ថា ក្នុងរយៈពេល ១៥ថ្ងៃ នៃការកាន់បិណ្ឌ រហូតដល់ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ តើយើងនឹងមានមនុស្សប៉ុន្មានពាន់ ប៉ុន្មានម៉ឺននាក់នឹងត្រូវឆ្លង ប្រសិនបើមានការផ្ទុះការឆ្លងកូវីដនៅក្នុងវត្ត? ហើយ​ការឆ្លងនេះ មិនមែនកើតឡើងតែក្នុងវត្តទេ នៅពេលពុទ្ធបរិស័ទចេញពីវត្ត គឺនឹងនាំជំងឺនេះ ទៅកាន់ផ្ទះសម្បែង និង​ភូមិឋានរបស់ខ្លួន ដែលអាចនាំទៅដល់ការឆ្លងគ្រប់ផ្ទះតែម្ដង។

ប្រសិនបើអាចធ្វើទៅបាន សម្ដេចតេជោ សូមអំពាវនាវឲ្យក្រសួងសុខា​ភិ​បា​ល ធ្វើការពិចារណា ថាតើយើងគួរផ្អាកនូវពិធីកាន់បិណ្ឌនេះដែរឬទេ? ឬក៏កាត់បន្ថយតាមរបៀបណាមួយ។ ប្រសិន​បើឲ្យបន្តធ្វើដូចពេលនេះ សម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា ទោះបីជាយើងបានស្រោចវ៉ាក់សាំង​គ្រប់ទី​កន្លែង​ក៏ដោយ និងទោះបីជាយើងធ្វើយ៉ាងណាក៏ដោយ យើងមិនអាចចៀសផុតនូវការជួបជុំនៅតាមវត្ត ដែលជាប្រភពនៃ​ការឆ្លង​ដ៏គ្រោះថ្នាក់បំផុតនោះ។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ពិ​និ​ត្យពិចារណាលើបញ្ហានេះ ឲ្យ​បាន​ម៉ត់ចត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម