Connect with us

ព័ត៌មានជាតិ

បិទខ្ទប់វត្តចំពុះក្អែក ក្រោយយកសំណាកព្រះសង្ឃ និងអ្នកពាក់ព័ន្ធ ៤១១ អង្គនាក់ វិជ្ជមាន ៤៦ អង្គ និង​ពុទ្ធបរិស័ទ ៣ នាក់

បានផុស

នៅ

យ៉ាងហោចណាស់ព្រះសង្ឃ គង់ក្នុងវត្តចំពុះក្អែក និងពុទ្ធបរិស័ទ ៤១១ អង្គនាក់ ត្រូវបានយក​សំ​ណាក នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញានេះ ក្នុងនោះរកឃើញព្រះសង្ឃ ៤៦ អង្គ និងពុទ្ធបរិស័ទ ៣ នាក់​វិជ្ជមានជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានសម្រេចបិទខ្ទប់វត្តចំពុះក្អែកជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឱ្យមានការប្រារព្ធ​ពិធី​បុណ្យភ្ជុំបិណ្ឌនោះទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅកាន់គណៈសង្ឃ ត្រួតពិនិត្យបន្ទាន់ គិតគូ​ទៅ​លើវិធានការ ដែលរៀបចំដោយក្រសួងសុខាភិបាល ឬអាចឈានទៅរកការផ្អាកការរៀប​ចំពិធីកាន់បិណ្ឌ ឬរក​វិធីផ្សេងដើម្បីទប់ស្កាត់ការឆ្លងរាល​ដាល ខណៈសម្ដេចព្រួយបារម្ភពីការឆ្លងកាន់តែច្រើន បន្ទាប់ពីចប់ពិធីភ្ជុំបិណ្ឌ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម