Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ធំ ប្រកាសបិទការចាក់វ៉ាក់សាំង ជុំទី១ ជូនពលរដ្ឋដែលអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្ត

បានផុស

នៅ

​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្របខ័ណ្ឌ​ទូទាំងប្រទេស ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ឱ​កាល​ផងដែរ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែងថា​ ជា​លទ្ធផល​នៃ​ការអនុវត្ត​អនុវត្តតាម​ផែនការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជុំ​ទី​១ ជូន​ដល់​ប្រជាពលរដ្ឋ​សម្រេចបាន ​ចំនួន​៤៦៦,៩៦៧​នាក់ ស្មើនឹង ៩៧,០៦% ក្នុងនោះ​សម្រាប់​កុមារ និង​យុវវ័យ​អាយុ​ពី​១២​ឆ្នាំ ដល់​អាយុ​១៧​ឆ្នាំ ចាប់ពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២១ មកដល់ពេលនេះ​សម្រេចបាន​ចំនួន ៨៧,៦៣២​នាក់​ស្មើនឹង ៩២,៩១% (​គិត​ត្រឹម​ថ្ងៃទី​២២ ខែ កញ្ញា ឆ្នាំ​២០២១) និង​កន្លងទៅ​ថ្មីៗ​នេះ រដ្ឋបាលខេត្ត បានចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​ពី​៦​ឆ្នាំ​ដល់​អាយ​ក្រោម​១២​ឆ្នាំ បើ​គិត​ត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ សម្រេចបាន​ចំនួន ៤៥,៧៩៩ នាក់ ស្មើនឹង​៤៥,៣៨% សម្រាប់​ដួស​ទី​១។ ដោយឡែក​សម្រាប់​មន្ត្រីរាជកា​រ​ជួរមុខ បុគ្គលិក​សុខាភិបាល កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ក៏បាន​ទទួល​រួចរាល់​នូវ វ៉ាក់សាំង​ដូ​ស​ជំរុញ (Astrazeneca) មាន​ចំនួន ១៣.១៣២​នាក់។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​ប​ញ្ផា​ក់​បន្ថែមថា ចាប់​គិត​មក​ត្រឹម​ថ្ងៃទី​២២ ខែកញ្ញា​នេះ ចំនួន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៤,៣១៧ ជាសះស្បើយ​ចំនួន ៣,៤៩៥ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ១៣៣ នាក់ ព្រមទាំង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១៦៩ នាក់​។ បន្ថែម​ពីនេះ​ទៀត​ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ ​ជូន​ចំពោះ​លោកជំទាវ​ជា​ប្រធានគណៈកម្មការ​ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ តាមរយៈ​ការផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ សម្រាប់​ដូ​ស​ទី​១ ដូ​ស​ទី​២ រហូតដល់​មាន​ដូ​ស​ទី​៣(​ដូ​ស​ជំរុញ​)​។​

​ជាមួយគ្នានេះ​ លោកជំទាវ ឱ វណ្ណឌី​ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​ក្នុង​ផែន​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ​រៀបចំ​ផែនការ និង​ដាក់ចេញ​នូវ​អភិក្រម​ផ្កា​រីក ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ រហូត​សម្រេចបាន​លទ្ធផល ជិត​៩៩​ភាគរយ នៃ​ផែនការ​១០​លាន​នាក់ ចំពោះ​ប្រជាពលរដ្ឋ​ដែល មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​។​

​លើសពីនេះ​ទៀត លោកជំទាវ ឱ វណ្ណឌី​ន បាន​អំពាវនាវ​ដល់​រដ្ឋបាល​ខេត្ត នឹង​បន្ត​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន បន្ត​ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិនទាន់​បានមក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដោយ​មូលហេតុ​ចំណាកស្រុក ឬ​មូលហេតុ​ផ្សេងៗ​ទៀត​ឲ្យ​មក​ទទួល​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បន្ត​រក្សា​អនុវត្ត​វិធានការ​នូវ កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព រឹតត្បិត​ការលក់ដូរ ការធ្វើដំណើរ ឬ​ចរាចរណ៍​ឆ្លងកាត់​កន្លែង​កំពុងមាន​ហានិភ័យ​ខ្ពស់ ហាមឃាត់​ការប្រមូលផ្ដុំ​ជួប ជុំ​នានា និង​ហាមឃាត់​ការប្រកប​អាជីវក​ម្មណា ដែល​ងាយ​បណ្តាល​ឲ្យ​ចម្លងជំងឺ​កូ​វីដ​១៩៕

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម