Connect with us

ព័ត៌មានជាតិ

ស្ពានសំខាន់៤កន្លែង ក្នុងខេត្តកំពង់ស្ពឺ គម្រោងធ្វើឲ្យប្រសើរឡើងវិញ ដើម្បីសម្រួលការធ្វើចរាចរណ៍

បានផុស

នៅ

ក្រុមមន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយនឹង​មន្ទីរ​សាធារណការ​ខេត្ត និង​អាជ្ញាធរ​ បាន​ចុះ​សិក្សា​លើគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤ ក្នុងការសាងសង់ពង្រីកស្ពានសំខាន់ៗ ចំនួន៤កន្លែង ក្នុងខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមការងារ​ក្រសួង​សាធារណការ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​សិក្សា​លើ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នៃ​ផ្លូវជាតិ​លេខ​៤ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ ។

​ក្រុមមន្ត្រី​បរិស្ថាន និង​សង្គម នៃ​នាយកដ្ឋាន​ផែនការ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​លោក ស៊ូ ស៊ុ​ន្ធ​រ៉ា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ស្ពឺ និង​លោក ហុក ម៉ា​រ៉ា​ឌី អភិបាលក្រុង​ច្បារមន បាន​ចុះ​សិក្សា​រលើ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ នៃ​ផ្លូវជាតិ​លេខ​៤ ជាពិសេស​ក្នុងការ​សាងសង់​ពង្រីក​ស្ពាន០៣កន្លែង ស្ថិតក្នុង​ក្រុង​ច្បារមន ០២​កន្លែង និង​ស្រុក​ភ្នំស្រួច ០១​កន្លែង។ ចំពោះ​ស្ពាន​ ដែល​ត្រូវ​សាងសង់​ពង្រីក​ថែម​នោះ រួមមាន​ដូចជា៖

១. ស្ពាន​ឆ្លង​អាង​ស្តុ​ប​ទឹក​ត្រពាំង​ឈូក ផ្លូវជាតិ​លេខ​៤ ចំណុច​ផ្សារ​កំពង់ស្ពឺ ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន។

២. ស្ពាន​អក​ទន្ទឹម​ឆ្លង​ប្រឡាយ ផ្លូវជាតិ​លេខ​៤ ចំណុច​ទល់មុខ​សាលា​អនុវិទ្យាល័យ​ឆាយ​ឆុប ក្នុងភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ។

៣. ស្ពាន​ភ្នួ​ស​ហ្លួង​ឆ្លង​ឆ្លងស្ទឹង​ព្រែក​ត្នោត ផ្លូវជាតិ​លេខ​៤ ចំណុច ភូមិ​រំលោង សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ។

៤. ស្ពាន​ស្ទឹង​ស្រែក្លុង​ឆ្លងស្ទឹង​ស្រែខ្លុង ផ្លូវជាតិ​លេខ​៤ ឃុំ​អូរ ស្រុក​ភ្នំស្រួច ។

​សូមបញ្ជាក់ថា គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​៤ ត្រូវ​ប្រើពេល​ប្រមាណ​២​ឆ្នាំ ដើម្បី​ពង្រីកផ្លូវកៅស៊ូ​មួយ​នេះ​ ឲ្យ​បាន​ធំ​ទូលាយ​ជាង​មុន​ងាយ​ស្រួល ​ក្នុងការ​ធ្វើចរាចរ​ទៅមក។ ម្យ៉ាង​ផ្លូវជាតិលេខ​៤ជា​ជំនួយរបស់សហរដ្ឋអាមេរិក នឹងត្រូវ​ពង្រីក​ឱ្យ​ធំ​ដោយ​គ្រោង ប្រើប្រាស់​ថវិកា ប្រមាណ១០០លានដុល្លារ​អាមេរិក​ ដែលជា​កម្ចី​ហិរញ្ញប្បទាន​របស់ធនាគារពិភពលោក។

​ចំពោះ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ នៃ​ផ្លូវជាតិ​លេខ​៤​នេះ គ្រោងចាប់ផ្តើម ក្នុងអំឡុង​ឆ្នាំ​២០២២​បញ្ចប់​នៅ​ឆ្នាំ២០២៣ ក្រោយ​ពី​ស្ថាបនា​រួចរាល់​អ្នកទទួលខុសត្រូវ​គម្រោង ​ត្រូវថែទាំផ្លូវ​នេះ​រយៈពេល​ប្រមាណ ៤​ឆ្នាំ​ទៀត៕​

អត្ថបទ៖ ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម