Connect with us

ព័ត៌មានជាតិ

មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី ប្រកាស​ពី​ការផ្អាក​ការជួបជុំ និង​ការ​ប្រមូលផ្ដុំ​ថ្វាយបង្គំ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃនេះ​តទៅ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការជួបជុំ​ផ្សេងៗ និង​ការប្រមូលផ្ដុំ​ថ្វាយបង្គំ​ជា​បណ្តោះអាសន្ន​សិន ចាប់ពីពេលនេះ​តទៅ រហូត​មានការ​ជូនដំណឹង​ជាថ្មី ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​លិខិត​របស់​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ ដែល​ក្នុង​លិខិត​នេះ​បាន​បញ្ជាក់ថា ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូ​វីដ​-១៩ បាននិងកំពុង​តែ​រីក​រាលដាល​ក្នុង​សហគមន៍ និង​មិនទាន់មាន​សភាព​ធូរស្រាល​នៅឡើយ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ ដែល​នេះ​គឺជា​សភាពការណ៍​មួយ​ដល់​រាជរដ្ឋាភិបាល​បាន នឹង​កំពុង​យកចិត្តទុកដាក់​កម្រិត​ខ្ពស់បំផុត ដោយបាន​ដាក់ចេញ​នូវ​វិធានការ “៣​ការពារ​” និង “៣​កុំ​” ដើម្បី​ទប់ទល់​សភាពការណ៍​នេះ​។

លោក​ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​ទប់ស្កាត់​លើ​ករណីនេះ ក្នុងនាម​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​មាន​សំណូមពរ​ដូចខាងក្រោម​៖

-​សូម​ព្រះអង្គ លោក លោកស្រី លើកកម្ពស់​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​ណែនាំ​បរិស័ទ ឱ្យ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង សុខាភិបាល។

-​សូម​បន្ត​ផ្អាក​ការ​ជួបជុំ​ផ្សេងៗ និង​ការប្រមូលផ្ដុំ​ថ្វាយបង្គំ​ជា​បណ្ដោះអាសន្ន​សិន ចាប់ពី ពេលនេះ​តទៅ រហូត​មានការ​ជូនដំណឹង​ជាថ្មី​។ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា ព្រះអង្គ លោក លោក​ស្រី​នឹង​អនុវត្ត​បានល្អ​តាម​ខ្លឹមសារ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម