Connect with us

ព័ត៌មានជាតិ

ភ្លេច​បិទ ធុង​ហ្គាស​ផ្ទុះ​ឆាបឆេះ ផ្ទះ​មេ​ចុងភៅ​អស់​១​ខ្នង​ទាំងស្រុង​ផ្អើល​សមត្ថកិច្ច​អន្តរាគមន៍

បានផុស

នៅ

ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ចុងភៅ ទទួល​ធ្វើ​ម្ហូប​បុណ្យ ម្ហូប​ការ យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៤ និង​០០​នាទី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ផ្លូវ​បេតុង ផ្ទះ​លេខ​380A ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​ឈ្មោះ ស៊ីវ សាំង ភេទ​ប្រុស អាយុ ៦០​ឆ្នាំ មុខរបរ​មេ​ចុងភៅ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ក្រុមគ្រួសារ​ម្ចាស់ផ្ទះ​បាន​ចេញទៅ​ក្រៅ​បាត់ សល់​តែ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នៅចាំ​ផ្ទះ ដោយ​ម្ចាស់ផ្ទះ​បាន​បើក​ធុង​ហ្គាស​ចោល​ហើយ​ភ្លេច​បិទ​វិញ ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​ធុង​ហ្គាស​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ ​នាំគ្នា​ជួយ​យក​បំពង់​បាញ់​ពន្លត់អគ្គីភ័យ ទប់ស្កាត់​កុំ​ឲ្យ​មានការ​រាលដាល​ឆាបឆេះ​ដល់ផ្ទះ​ផ្សេង និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​បង្ការ និង​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​មក​ធ្វើ​ការ​បាញ់​ពន្លត់។ តែ​ដោយសារ​ស្ថានភាព​ភ្លើង​ឆេះ​ខ្លាំងពេក​គ្រប់គ្រង​ស្ថានការណ៍​មិនបាន ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ខាងលើនេះ​តែម្ដង តែ​មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​នោះ​ឡើយ។

សូម​បញ្ជាក់​ថា នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ ហើយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់ អគ្គិភ័យ​សរុប​ទាំងអស់ ចំនួន ១៤​គ្រឿង ដោយ​ប្រើ​ប្រាស់​ទឹក​អស់ ចំនួន ១៣​ឡាន ស្មើ​នឹង ៥៤​ម៉ែត្រគូប ដោយ​ប្រើប្រាស់​រយៈពេល​៣០​នាទី ដើម្បី​ធ្វើការ​បាន​បាញ់​ពន្លត់​ឱ្យ​រលត់​ទៅវិញ​ជា​ស្ថាពរ​នៅ​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល​៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម