USAID បន្ថែម​ទឹកប្រាក់​៥ លាន​ដុល្លារ​ទៀត សម្រាប់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

USAID បន្ថែម​ទឹកប្រាក់​៥ លាន​ដុល្លារ​ទៀត សម្រាប់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម

បានផុស

នៅ

ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​អំពី​ហិរញ្ញប្បទាន​បន្ថែម​ក្នុង​ទំហំ​ទឹកប្រាក់ ៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម តាម រយៈ​គម្រោង​ដែលមាន​ឈ្មោះថា “​ការ​លើកកម្ពស់​សិទ្ធិ និង​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​” ដែល​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ហិរញ្ញប្បទាន​បន្ថែម​នេះ នឹងធ្វើ​ឲ្យ​សកម្មភាព​ប្រតិបត្តិការ​មានតម្លៃ​សរុប​ចំនួន​៦,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​បញ្ហា​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក លោក W. Patrick Murphy បាន​ថ្លែងថា “​យើង​មាន​មោទនភាព ក្នុងការ​គាំទ្រ​ដល់​គម្រោង​នេះ​។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក មាន​សេចក្តី​ប្តេជ្ញា​យូរអង្វែង​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព​និង​ការផ្សះផ្សា​ជាតិ តាមរយៈ​ការ​ចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ គម្រោង​នេះ​នឹង​ផ្តល់​ជូន​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​នូវ​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព និង​ចងក្រង​នូវ​ស្ថានភាព​សុខភាព និង ក្តី​ព្រួយបារម្ភ ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​បទពិសោធន៍​ពេល​ឆ្លងកាត់ របប​ខ្មែរក្រហម​”​។

ការងារ​ថ្មី​មួយ​នេះ នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​ផ្ទាល់​អំពី​ស្ថានភាព​សុខុមាលភាព​របស់​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម និង​បន្ទាប់មក ធ្វើការ​ប្រែក្លាយ​លទ្ធផល​រកឃើញ​ឲ្យ ទៅជា​យុទ្ធនា​ការបង្កើន​ការយល់ដឹង​របស់​សាធារណៈ​។ គម្រោង​នេះ នឹងធ្វើ​ប្រតិបត្តិការ​នានា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព សុខុមាលភាព​និង​ភាព​សុខ​ស្រួល របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ទូទាំងប្រទេស​។

លោក ឆាំង យុ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​លើកឡើងថា “​សោកនាដកម្ម និង​ភាព​អយុត្តិធម៌ ដែល​ប្រជាជន​កម្ពុជា​ទទួលរង​នៅក្នុង​របប​ខ្មែរក្រហម មាន​ទំហំ​មហាសាល​ដែល​គ្មានអ្វី​អាច​ជំនួស​ឬ​ប៉ះប៉ូវ​ជូន​អ្នក​ទាំងអស់​បានទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​នេះ គឺជា​ជំហាន​ឆ្ពោះទៅ​សម្រេច​បាន​ការថែទាំ​និង​គាំពារ​ដល់​អ្នក​រស់រាន​មានជីវិត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ ហិរញ្ញប្បទាន​ពិសេស នេះ រួមបញ្ចូល​នូវ​អ្នកស្ម័គ្រចិត្ត​ប្រកបដោយ​ភាព​មោះមុត​ចំនួន ៥០០ នាក់ ដែល​បំពេញការងារ​នៅ​ទូទាំង​ប្រទេស ក្នុង​ការ​ជួយ​នាំ​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​ភូមិឋាន​របស់​ខ្លួន​ទៅ​មន្ទីរ​សុខភាព​ក្នុង​សហគមន៍​”​។

​លោក​ថា តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​នេះ យុវជន​-​យុវនារី ទទួល​បាន​ឱកាស​បង្ហាញ​ចេញ​នូវ​ភាពជា​អ្នកដឹកនាំ រួម​ជាមួយ​នឹង​ការ​បំពេញ​ការងារ​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​គាំពារ​ដល់​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម ក៏ដូចជា​ចំពោះ​ប្រជាជាតិ​កម្ពុជា​។ ទន្ទឹម​នឹង​នេះ អ្នក​រស់​រានមាន​ជីវិត​ពី​របប​ខ្មែរក្រហម​ទទួល​បាន​ឱកាស​ចែករំលែក​រឿងរ៉ាវ​ឆ្លងកាត់​ផ្ទាល់ខ្លួន​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម ទៅកាន់​ក្មេង​ជំនាន់ក្រោយ ដើម្បី​ធានា​ថា​យើង​នៅតែ​ចងចាំ ពេលវេលា​ដ៏​លំបាក​យ៉ាងខ្លាំង​មួយ​នោះ​។

​សូម​បញ្ជាក់​ថា គម្រោង​នេះ​នឹង​រំលេច​នូវ​ចរិត មនុស្សធម៌​របស់​យើង និង​ពង្រឹង​បន្ថែម​នូវ​ស្មារតី មិន​ងាយ​ទ្រុឌទ្រោម​របស់​ប្រជា​ជនក​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ នាទី មុន

ធនាគារ អេស៊ីលីដា ប្រកាសដាក់ឱ្យដំណើរការនូវសេវាទូទាត់តាម ខេអេចឃ្យូអរកូត (KHQR Code)

ព័ត៌មានជាតិ១០ នាទី មុន

អភិបាលរាជធានី អំពាវនាវប្រជាពលរដ្ឋតាមដងស្ទឹងព្រែកត្នោត ប្រុងប្រយ័ត្នខ្ពស់ ចាប់ពីស្អែក

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ប្រព័ន្ធ​សុខា​ភិបាល​ប្រទេស​ប៉ាពួញហ្គីណេ​កំពុង​ដុន​ដាប​ដោយ​អ្នក​ជំងឺ​កូវីដ

ព័ត៌មានជាតិ១៩ នាទី មុន

ក្រុមហ៊ុន Canopy Sands ផ្តល់កញ្ចប់ថែទាំដល់អង្គការថែទាំកុមារ ម្លប់តាប៉ាង រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ប៉ះទង្គិចគ្នា ៣ ម៉ោងរវាង តាលីបង់ និងក្រុមប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ស្លាប់ ១៧ នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services