Connect with us

ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងបាញ់សម្លាប់អ្នករើសអេតចាយម្នាក់ក្នុងចំណោមគ្នា២នាក់រួចគេចខ្លួនបាត់​

បានផុស

នៅ

យុវជន​២​នាក់​ខណៈ​កំពុង​នាំគ្នា​ដើររើស​អេតចាយ​ត្រូវបាន​ជន​មិន​ស្គាល់​មុខមក​បាញ់ប្រហារ​មួយ​គ្រាប់​បណ្ដាលឱ្យ​ត្រូវ​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ចំណែក​ជនដៃដល់​បាន​គេចខ្លួនបាត់​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​២៤ ខែកញ្ញា​ ឆ្នាំ២០២១ នៅ​ចំណុច​មុខផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការបាញ់ប្រហារយ៉ាងព្រៃផ្សៃនេះ ក៏មាន​បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​ដឹកជនរងគ្រោះយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ តែពេឡដឹកដល់​មន្ទីរ​ពេទ្យគ្រូ​ពេទ្យ​បាន​ប្រាប់ថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ រួច​ក៏​ដឹក​តាម​រថយន្ដ​មក​ទម្លាក់​សព​នៅមុខ​វត្ត​សុភា​ឃួន ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សាច់ញាតិ​និង​សមត្ថកិច្ច​។​

សព​ជនរងគ្រោះ​មានឈ្មោះ​ ខឿន វាន់​ដឿ​ន ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខ​របប​រើស​អេតចាយ ស្នាក់​នៅ​ម្តុំ​ក្រោយ​ផ្សារ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ មាន​ស្រុក​កំណើត ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​

តាម​ការរៀបរាប់​ពី​បងស្រី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ​កន្លងមក​ប្អូនប្រុស​របស់គាត់​តែងតែ​ដើរ​រើស​អេតចាយ​ជាមួយ​មិត្តភ័ក្ដិ​រាល់​យប់​រៀងរាល់ថ្ងៃ ហើយ​មុន​កើតហេតុ​ប្អូន​របស់គាត់​បានចេញ​ដើរ​រើស​អេតចាយ​ជាមួយ​មិត្តភ័ក្ដិ​ជាធម្មតា​ដូច​សព្វដង ​លុះ​ភ្លឺ​ឡើង​ទើប​ត្រឡប់មកផ្ទះ​វិញ​។​

បើតាម​ការអះអាង​ពី​បុរសជា​អ្នកបើករថយន្តឡិច​ស៊ី​ស​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​រូបគាត់​បាន​បើករថយន្ត​ឆ្លងកាត់​នៅ​ចំណុខ​កើតហេតុ​ ហើយក៏​ប្រទះឃើញ​យុវជន​ម្នាក់​កំពុង​បី​ជនរងគ្រោះ​ដោយ​មាន​ឈាម​ជាប់​ខ្លួន ពេលនោះ​រូបគាត់​ក៏បាន​សួរនាំ ហើយ​យុវជន​ខាងលើ​បាន​បាន​ប្រាប់​រូបគាត់​ថា​ជនរងគ្រោះ​ត្រូវបាន​បាញ់​១​គ្រាប់​ចំ​ខ្នង​ខាង​ក្រោយ ខាងស្តាំ ភ្លាមនោះ​រូបគាត់​បាន​ឲ្យ​លើក​ជនរង​គ្រោះ​ដាក់​លើ​រថយន្ត​របស់គាត់ ​ដើម្បី​គាត់​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ខណ​:​កំពុង​ដឹក​ជន​រងគ្រោះ​ទៅ​ពេទ្យក៏​ប្រទះឃើញយុវជន​ម្នាក់ទៀត​ ដែល​អះអាងថា​ ជា​មិត្តភ័ក្ដិ​ជនរងគ្រោះ រួច​រូបគាត់​ក៏​ឱ្យ​ឡើង​ជិះ​លើ​រថយន្ត​ទៅ​ជាមួយគ្នា​ពេលមកដល់​មន្ទីរពេទ្យ​ឯកជន​ជាច្រើន​កន្លែង ដោយ​លោកគ្រូ​ពេទ្យ​មិន​ហ៊ាន​ទទួល​រួច​ប្រាប់ថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ រួច​រូបគាត់​ដឹក​សព​តាម​រថយន្ដ​មកវិញ​ដោយ​មិនដឹង​យកទៅដាក់​ទីណា​ទើប​សម្រេច​ដឹក​សព​យកមក​ទុក​នៅមុខ​វត្ត​សុភា​ឃួនតែ​ម្តង​ទៅ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ម្ចាស់​រថយន្ត​រួមទាំង​យុវជន​ម្នាក់ទៀត​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣ ដើម្បី​សួរនាំ​បន្ត​ងាយស្រួល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​ ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កោសល្យ​វិច័យ​ និង​លោកគ្រូ​ពេទ្យ​មក​ពិនិត្យ​សំណាក ងាយស្រួល​ប្រ​គល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម