Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មបង្ហាញបច្ចេកវិទ្យាថ្មី “ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ”

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីរបៀបបច្ចេកវិទ្យាថ្មីស្តីពី “ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ” ដែលនឹងជួយប្រជាកសិករឱ្យទទួលបានទិន្នផលខ្ពស់ជាងមុន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ នៅថ្ងៃទី២៣ ខែកញ្ញានេះថា ការប្រើបច្ចេកវិទ្យាថ្មីនេះអាចជួយបង្កើនទិន្នផលស្រូវពី ២០% ទៅ ៣០% តាមរយៈការធ្វើឱ្យដីស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការសាបព្រួស ស្រូវដុះលូតលាស់ស្មើល្អ ស្រូវទុំស្មើល្អ ងាយស្រួលក្នុងការប្រើប្រាស់គ្រឿងយន្ត ការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ គ្រាប់ស្រូវមានសម្បុរ ទម្រង់ និងទំហំធំល្អប៉ុនគ្នានៅដំណាក់កាលទុំ និងបន្ថយការបាត់បង់ក្រោយពេលប្រមូលផល។

លោករដ្ឋមន្ត្រីបានបន្តថា នាយកដ្ឋានវិស្វកម្មកសិកម្ម បាន និងកំពុងបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាកសិករឱ្យបានទូលំទូលាយតាមរយៈ ការបណ្តុះបណ្តាល និងអនុវត្តបង្ហាញជាក់ស្តែងបានចំនួន ១៨ទីតាំង មានកសិករចូលរួមចំនួន ២៤៨នាក់ នៅក្នុងខេត្តកំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រៅពីការងារអនុវត្តបង្ហាញ នាយកដ្ឋានក៏បានបញ្ជូនមន្រ្តីជំនាញចូលរួមជាគ្រូបង្គោលបណ្តុះបណ្តាលដល់អ្នកម៉ៅការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ និងអ្នកពាក់ព័ន្ធ ដើម្បីបង្ហាញជូនប្រជាកសិករឱ្យមានការយល់ដឹងអំពី យថាប្រភេទនៃឧបករណ៍ និងសម្ភារៈប្រើសម្រាប់វាស់ស្ទង់ដី វិធីសាស្រ្តវាស់ស្ទង់ស្ថានភាពដីស្រែ បច្ចេកទេសរៀបចំដីស្រែឱ្យបានរាបស្មើ ដោយប្រើប្រព័ន្ធឡាហ្ស៊ែរ បច្ចេកទេសរៀបចំដីដោយគ្រឿងយន្ត និងឧបករណ៍កសិកម្ម និងអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍ និងសម្ភារៈប្រើសម្រាប់វាស់ស្ទង់ដី។

លោករដ្ឋមន្ត្រីបានបន្ថែមថា ទិសដៅបន្ត នាយកដ្ឋានវិស្វកម្មកសិកម្ម នឹងបន្តផ្សព្វផ្សាយ និងការធ្វើបង្ហាញបច្ចេកទេស និងឧបករណ៍កៀរពង្រាបដីនេះដល់ប្រជាកសិករឱ្យបានទូលំទូលាយ ហើយសង្ឃឹមយ៉ាងមុតមាំថា បច្ចេកទេស និងឧបករណ៍កៀរពង្រាបដីនឹងយកទៅអនុវត្តក្នុងអនុវិស័យផលិតកម្មដំណាំយ៉ាងទូលំទូលាយនាពេលអនាគត។

គួរបញ្ជាក់ថា ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ តាមរយ:ការដើរតូនាទីជាអ្នកផលិតដើម្បីធានាឱ្យបាននូវ សន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន សំដៅធានាឱ្យបាននូវបរិមាណផ្គត់ផ្គង់កសិផល គុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិដើម្បីធ្វើការនាំចេញស្របតាមបរិបទទាំងក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងីឆ្លងកូវីដ-១៩ និងជាពិសេសស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៥ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៨ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥១ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម