កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប៉ាសេអី បំភ្លឺ​រឿង​យក​ត្រី​កាប​ ​បន្លំ​ត្រី​ប៉ាសេអី​លក់​តម្លៃ​ខ្ពស់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប៉ាសេអី បំភ្លឺ​រឿង​យក​ត្រី​កាប​ ​បន្លំ​ត្រី​ប៉ាសេអី​លក់​តម្លៃ​ខ្ពស់

បានផុស

នៅ

ក្រោយ​មានការ​ផ្សព្វផ្សាយ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​មួយ​កន្លែង​នៅ​ខេត្ត​ស្ទឹងត្រែង ​យក​ត្រី​កាប​បន្លំ​ជា​ត្រី​ប៉ាសេអីលក់​តម្លៃ​ខ្ពស់ ម្ចាស់​កសិដ្ឋាន​រងការ​ចោទ​ប្រកាន់​បាន​ឆ្លើយ​បំភ្លឺ​ ដើម្បី​មហាជន​បាន​ទទួល​​ព័ត៌មាន​ពី​បច្ចេកទេស​ចិញ្ចឹម​ត្រី​កម្រ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន លី តំណាង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ធម្មជាតិ (Natural Fish Farm) បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ត្រី​ដែល​លោក​ប្រកាស​ផ្សព្វផ្សាយ​លក់​គឺ​ជា​ត្រី​ប៉ាសេអីពិត​ប្រាកដ មិនមែន​ជា​ត្រី​កាប​បន្លំ​បោកប្រាស់​នោះ​ទេ។

លោក​បំភ្លឺ​ថា ការ​ផ្សព្វផ្សាយ​ដែល​ថា​ខាង​លោក​លក់​ត្រី​កាប​បន្លំ​ជា​ការ​យល់​ច្រឡំ​។ ខាង​កសិដ្ឋាន​របស់​លោក​ប្រើប្រាស់​បច្ចេកទេស​បង្កាត់ ហើយ​ចិញ្ចឹម​រយៈពេល​ពីរ​ទៅ៣ឆ្នាំ ទើប​អាច​ចាប់​យក​មក​លក់​បាន។

លោក​លើក​ពន្យល់​ថា ត្រី​ប៉ាសេអី​​ធម្មជាតិ​រស់នៅ​​ទឹកជ្រៅ ស៊ី​ស្លឹកឈើ ស៊ី​ឫស​ឈើ មាន​ពណ៌​ក្រមៅ​ តែ​ត្រី​ប៉ាសេអី​នៅ​កសិដ្ឋាន​របស់​លោក​​ប្រើប្រាស់​បច្ចេកទេស​បង្កាត់​មាន​ពណ៌​ស​ជាង ថ្លា​ជាង មើល​ទៅ​ដូច​ត្រី​កាប។

លោក​បន្ត​ថា ត្រី​ប៉ាសេអី​ខាង​កសិដ្ឋាន​របស់​លោក​យក​ពូជ​ទៅ​បង្កាត់​នៅ​ក្រៅ​ប្រទេស ហើយ​​ចិញ្ចឹម​តាម​ទន្លេ​មិន​ខុស​ពី​ត្រី​ប៉ាសេអី​ធម្មជាតិ​នោះ​ទេ។ យ៉ាងណា​ម្ចាស់​កសិដ្ឋាន​ទទួល​ស្គាល់​ថា ត្រី​ប៉ាសេអី​ចិញ្ចឹម​មិន​ដូច​ ១០០ភាគរយ​នោះ​ទេ ដោយសារ​​លក្ខណៈ​ចិញ្ចឹម​វា​ខុស​ពី​ធម្មជាតិ។

បើ​តាម​ម្ចាស់​កសិដ្ឋាន​រូប​នេះ លោក​បាន​ចិញ្ចឹម​បាន ៣ ឆ្នាំ​ ហើយ​ក្នុង​មួយខែ​ៗក៏​ចាយ​អស់​ច្រើន​លើ​ការ​បំប៉ន។ លោក​ថា​ត្រី​នេះ​មិនមាន​ច្រើន​ទេ ដោយសារ​ចំណាយចិញឹម​​ពេល​យូរ អាច​ពីរ​ទៅ៣​ឆ្នាំ​ ទើបអាច​ចាប់​យកមក​លក់​បាន​។ តែ​តម្លៃ​ធូរ​ជាង​ឆ្ងាយជាង​​ប៉ាសេអី​ធម្មជាតិ​។ ត្រីប៉ាសេអីធម្មជាតិ​ចាប់​ពី ៣ គីឡូឡើង មួយ​គីឡូ​អាច ៨០ ដុល្លារ ដោយសារ​ចិញ្ចឹម​អាច​ធ្វើ​បាន លក់ក៏ធូរ​តាមហ្នឹង។

ខណ្ឌ​រដ្ឋបាលជលផល​ខេត្តស្ទឹងត្រែង បាន​ប្រកាស​ជូនដំណឹង​ ​ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​សង្កេតឃើញមានការ​បង្ហោះ​លក់​ត្រី​ប៉ាសេអ៊ី ដោយ​បន្លំ​យក​ត្រី​កាបឥណ្ឌា​លក់ក្នុង​តម្លៃខ្ពស់បោកប្រាស់​អតិថិជន។

បើ​តាមការ​បំភ្លឺ​ពី​ខណ្ឌ​រដ្ឋបាល​ជល​បាន​បាន​លើក​បង្ហាញ​ដោយ​ផ្អែ​ក​លើ​រូបភាព និងវីដេអូ គឺមិនមែនជាត្រីប៉ាសេអីទេ។ ហើយមានរូបភាពខ្លះដូចជាបន្លំប្រភេទត្រីកាបឥណ្ឌា ថាជាត្រីប៉ាសេអ៊ី។ ជាក់ស្ដែងមកដល់ពេលនេះមិនទាន់មានការស្រាវជ្រាវរកឃើញពីបច្ចេកទេសចិញ្ចឹម និងបង្កាត់ប្រភេទត្រីប៉ាសេអ៊ីនៅឡើយទេ។ ករណីនេះអាចជាការបន្លំ កេងប្រវ័ញ្ចផលប្រយោជន៍ពីប្រជាជន ដែលមិនស្គាល់ប្រភេទត្រីប៉ាសេអ៊ី ច្បាស់លាស់។

តំណាង​​ម្ចាស់​កសិដ្ឋានចិញ្ចឹមត្រីប៉ាសេអី​បានបញ្ជាក់​ថា ការ​ចោទប្រកាន់​នេះ​ជា​ការ​ខុស​ឆ្គង ហើយបើ​មាន​ការ​សង្ស័យ​​មន្រ្តី​ជំនាញ​គួរ​មានការ​ស្រាវជ្រាវ​ជាមុន មិន​គួរ​មានការ​ផ្សព្វផ្សាយ​នាំ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​នោះទេ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៦ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៦ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៧ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services